វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩

វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩ - ảnh 1
វៀតណាមចូលរួមកិច្ចប្រជុំ SOM ASEAN - ឥណ្ឌា លើកទី១៩

          (VOV)_នា​ថ្ងៃទី៥និងទី៦មេសា នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ( SOM) អាស៊ាន​-ឥណ្ឌា លើកទី១៩ដែលប្រព្រឹត្តទៅនៅទីក្រុង New Delhi (ប្រទេស​ឥណ្ឌា)​ អនុរដ្ឋមន្ត្រីការ
បរទេស និងជាអនុប្រធាន SOM អាស៊ាន វៀតណាម​លោក​ Nguyen Quoc Dung និង
អនុរដ្ឋមន្ត្រីការបរទេស និងជា​ប្រធាន SOM អាស៊ាន-ឥណ្ឌា លោក Preeti Saran បាន
អញ្ជើញជាសហអធិបតី​កិច្ចប្រជុំ​។​ ​នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាព
នៅក្នុងតំបន់និងអន្តរជាតិ​ វាយតំលៃអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាក្នុង
រយៈពេល​កន្លងទៅ ​ ក៏ដូចជាទិសដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាល
ខាងមុខនេះដែរ។ ​ទន្ទឹមនឹងនោះ បណ្ដាប្រទេសក៏បានឯកភាពជាលើកដំបូងអំពី
សកម្មភាពមួយ​ចំនួនរំលឹកខួបអ​នុស្សាវរីយ៍លើកទី២៥ទិវាបង្កើតទំនាក់ទំនងដៃគូ​
យុទ្ធសាស្ត្រ ​អាស៊ាន-ឥណ្ឌា(ឆ្នាំ១៩៩២-ឆ្នាំ២០១៧)។ ថ្លែងមតិនៅទីនេះ ដោយមានតួ
នាទី​ជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌា ប្រធាន SOM អាស៊ាន​វៀត
ណាម បានអះអាងថា៖ដោយមានចំណុចប្រហាក់ប្រហែលអំពីប្រវត្តិសាស្ត្រ វប្បធម៌និងសាសនា អាស៊ាននិងឥណ្ឌាគប្បីជំរុញថែមទៀតសកម្មភាពជួប​ប្រាស្រ័យប្រជាជន ជំ
រុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្ប
ធម៌សង្គមរវាងអាស៊ាននិងឥណ្ឌា។

          ស្ដីអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ អនុរដ្ឋមន្ត្រី លោកNguyen Quoc
 Dung បានអះអាងថា៖ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានបានពង្រឹងនិង​ពង្រីក
​បណ្ដាប្រទេសដៃគូរ ជាពិសេសគឺបណ្ដាប្រទេសធំៗ បន្តអះអាងនូវការគោរព និងគាំ
ទ្រតួនាទីជាមជ្ឈមន្ឌលរបស់អាស៊ាន ក្នុងដំណើការតំបន់ ដោយអាស៊ានបង្កើតនិង
ដឹកនាំ។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការរក្សាសន្តិភាព ស្ថិរភាព សន្តិ​សុខ សុវត្ថិ
ភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ជាផលប្រយោ
ជន៍ និងការទទួលខុសត្រូវរបស់ប្រទេសទាំងឡាយ ដែលក្នុងនោះមានឥណ្ឌាផងដែរ។
 តាមនោះ បណ្ដាប្រទេសត្រូវលើកកំពស់ថែមទៀស្មារតីគោរពច្បាប់​អន្តរជាតិ ដែល
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ
១៩៨២ និងដំណើការទូត គតិយុត្តិក្នុងតំបន់ រួមទាំងការអនុវត្ត​យ៉ាងហ្មត់ចត់ និង
គ្រប់គ្រាន់សេចក្ដីប្រកាសប្រតិបត្តិសំរាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ