វៀតណាមចូលរួមកិច្ចសន្ទនា អាស៊ាន - EU ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
(VOVWORLD) -ដោយប្រធានបទ "ឆ្ពោះទៅសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព" កិច្ចសន្ទនាសម្ព័ន្ធសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេ(អាស៊ាន) សហភាពអឺរ៉ុប( EU) ស្តីពីការអភិវឌ្ឍដោយចីរភាព បានប្រព្រឹត្តិទៅនាថ្ងៃទី១៧វិច្ឆិកា នៅទីក្រុង បាងកកប្រទេសថៃ។
វៀតណាមចូលរួមកិច្ចសន្ទនា អាស៊ាន - EU ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព |
ដោយប្រធានបទ "ឆ្ពោះទៅសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព" កិច្ចសន្ទនាសម្ព័ន្ធសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេ(អាស៊ាន) សហភាពអឺរ៉ុប( EU) ស្តីពីការអភិវឌ្ឍដោយចីរភាព បានប្រព្រឹត្តិទៅនាថ្ងៃទី១៧វិច្ឆិកា នៅទីក្រុង បាងកកប្រទេសថៃ។នេះគឺជាកិច្ចសន្ទនាអាស៊ាន - EU ស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានរៀបចំឡើងជាលើកដំបូងដោយផ្អែកលើមូលដ្ឋានអនុវត្តលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី អាស៊ាន - EU លើកទី ២១ នៅទីក្រុង បាងកក ខែតុលា ឆ្នាំ២០១៦ សំដៅកសាងគ្រឹះស្ថានមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ របៀបវារៈរបស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងកិច្ចព្រមព្រៀងប៉ារីសស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
នៅក្នុងកិច្ចសន្ទនានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានលើកឡើងអំពីវិស័យសក្ដានុភាពមួយចំនួន ដែលអាស៊ាន - EU អាចបន្តជំរុញ រួមមាន៖ ឆ្លៀតយកនូវឱកាសដែលមានស្រាប់រវាង អាស៊ាន - EU អាស៊ាន - EU គប្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី តំបន់ និងអន្តរតំបន់ជាដើម៕