វៀតណាមចូលរួមក្នុងគណៈកម្មការសម្របសម្រួលកាហ្វេអាស៊ី

(VOVWORLD) -នាថ្ងៃទី ២៧ វិច្ឆិកា សម្ព័ន្ធសមាគមកាហ្វេអាស៊ី (ACA) បានបង្កើតឡើងនៅ ខេត្តYunnan ប្រទេសចិន។ 
វៀតណាមចូលរួមក្នុងគណៈកម្មការសម្របសម្រួលកាហ្វេអាស៊ី - ảnh 1វៀតណាមចូលរួមក្នុងគណៈកម្មការសម្របសម្រួលកាហ្វេអាស៊ី 

នាថ្ងៃទី ២៧ វិច្ឆិកា សម្ព័ន្ធសមាគមកាហ្វេអាស៊ី (ACA) បានបង្កើតឡើងនៅ ខេត្តYunnan ប្រទេសចិន។ នៅក្នុងសន្និសីទបង្កើត ACA នោះ តំណាងនៃប្រទេសចំនួន១៣ រួមមាន៖ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា នេប៉ាល់ ស្រីលង្កា អារ៉ាប៊ីសាអូឌីត និងទួរគី ត្រូវបានបោះឆ្នោតជ្រើសតាំងក្នុងគណៈកម្មការសម្របសម្រួលកាហ្វេអាស៊ី។ តំណាងរបស់ចិនត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ACA ជាលើកដំបូង។

ទិសដៅរបស់ ACA គឺបើកទូលាយសកម្មភាពដែលទាក់ទិននឹងកាហ្វេនៅអាស៊ី ក៏ដូចជានៅលើសកលលោក រៀបចំផែនការយុទ្ធសាស្ត្រពង្រីក និងអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាហ្វេអាស៊ី ព្រមទាំងជំរុញលើកកំពស់ប្រាក់ចំណូលសម្រាប់កសិករដាំដុះកាហ្វេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ