វៀតណាមចូលរួមក្នុងពិព័រណ៌ឧស្សាហកម្មម្ហូបអាហារឈានមុខគេនៅលើពិភពលោក

(VOVWORLD) -  សហគ្រាសវៀតណាមប្រមាណ ៣០ អង្គភាព បានចូលរួមណែនាំនូវផលិតផលកសិកម្មនៅក្នុងពិព័រណ៍អន្ដរជាតិម្ហូបអាហារឧស្សាហកម្ម Anuga ឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែតុលា នៅទីក្រុង Colohne  ប្រទេសអាល្លឺម៉ង់។

វៀតណាមចូលរួមក្នុងពិព័រណ៌ឧស្សាហកម្មម្ហូបអាហារឈានមុខគេនៅលើពិភពលោក - ảnh 1រូបថតៈ TTXVN 

ពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga គឺជាពិព័រណ៌ម្ហូបអាហារឈានមុខគេនៅលើពិភព លោក ដោយប្រមូលផ្តុំអាជីវកម្មជាង ៧.៥០០ មកពីជុំវិញពិភពលោក ហើយទាក់ទាញភ្ញៀវអន្តរជាតិជាង ១៦៥.០០០ នាក់ ក្នុងដំណើរទស្សនកិច្ចនីមួយៗ និង ស្រាវជ្រាវផលិត ផល។ ហេតុដូច្នេះ ការចូលរួម Anuga ឆ្នាំ ២០១៩ គឺជាឱកាសងាយស្រួលសម្រាប់អាជីវកម្មវៀតណាម ណែនាំផលិតផលដល់អ្នកចែកចាយម្ហូបអាហារ ក្រុមហ៊ុនអាជីវកម្ម ដែលកំពុងប្រតិបត្តិការលើវិស័យភោជនីយដ្ឋាននិងសណ្ឋាគារទូទាំងពិភពលោក ជាពិសេសលើកកម្ពស់ឧស្សាហកម្មម្ហូបអាហាររបស់វៀតណាមនិយាយរួមផងដែរ។

ក្នុងអំឡុងពេលប្រព្រឹត្តទៅពិព័រណ៍នេះ មានអ្នកទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗបាន មកទស្សនាពន្លាវៀតណាម។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនជាច្រើនបានចុះហត្ថលេខាលើការបញ្ជាទិញដែលមានតម្លៃរហូតដល់ទៅរាប់លានដុល្លារអាមេរិកក្នុងឱកាសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ