វៀតណាមចូលរួមក្នុងសវនាការសភានៅអង្គការសហប្រជាជាតិ
(VOVWORLD) - សវនាការបំភ្លឺប្រចាំឆ្នាំរវាងសហភាពអន្តរសភាពិភពលោក (IPU) និងអង្គការសហប្រជាជាតិបាន បើកនាថ្ងៃទី ២១ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្រោមប្រធានបទ “ការប្រឈមថ្មីចំពោះលិទ្ធិពហុភាគី”។
ទិដ្ឋភាពនៃសម័យសវនាការ (រូបថតៈ TTXVN) |
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងសវនាការនិងចូលរួមក្នុងកិច្ចពិភាក្សាផងដែរ។
អញ្ជើញថ្លែងទៅកាន់អង្គសន្និសីទ លោក Nguyen Van Giau បានវាយតំលៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិនិងសហភាពអន្តរសភា ក្នុងការថែរក្សាសន្តិភាព សន្តិសុខពិភពលោកក៏ដូចជាការអភិវឌ្ឍន៍របស់បណ្តាប្រជាជាតិ ព្រមទាំងបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានទំនួលខុសត្រូវ ក្នុងអង្គការទាំងពីរនេះ។ លោកបានអះអាងថា ប្រទេសទាំងអស់ ជាពិសេសបណ្តាប្រទេសធំៗ ត្រូវរក្សាការប្តេជ្ញាចិត្តផ្នែកនយោបាយ មានវិធានការជាក់ស្តែងចំពោះលទ្ធិពហុភាគី គោរពតាមច្បាប់និងគោលការណ៍គ្រឹះនៃរដ្ឋធម្ម នុញ្ញ ដើម្បីសកម្ម ភាពទាំងអស់នៃអង្គការពហុភាគីនេះទទួលបានប្រសិទ្ធិភាពពិតប្រាកដ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau ក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN) |
ទាក់ទងនឹងសកម្មភាពរបស់ IPU លោក Nguyen Van Giau បានចាត់ទុកថា អង្គ ការនេះត្រូវរួមសហការយ៉ាងជិតស្និទ្ធជាមួយសភាសមាជិកក្នុងការអនុវត្តអនុសាសន៍របស់ខ្លួន; រួមជាមួយអង្គការសហប្រជាជាតិ អង្គការថ្នាក់តំបន់ និងអនុតំបន់ បន្តបង្កើតនូវដំណោះស្រាយ ពង្រឹងទំនុកចិត្ត ដើម្បីរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពនៅលើពិភពលោក។ ប្រធានគណៈកម្មាធិការបរទេសនៃរដ្ឋសភាវៀតណាមក៏បានចែក រំលែកថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយនិងទូលំទូលាយលើគ្រប់កម្រិតផងដែរ៕