វៀតណាមចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកលើកទី១៩នៅរុស្ស៊ី

វៀតណាមចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកលើកទី១៩នៅរុស្ស៊ី - ảnh 1
(រូបថត៖dvfu.ru)

(VOVworld) - ចាប់ពីថ្ងៃទី២៣ដល់ទី២៥ នៅទីក្រុង Vladivostok របស់រុស្ស៊ី បាន
ប្រព្រឹត្តទៅការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកលើកទី១៩
(PITE ២០១៥)។នេះជាកម្មវិធីពិព័រណ៍ទេសចរណ៍ជារៀងរាល់ឆ្នាំរបស់រុស្ស៊ីដើម្បី ផ្សព្វផ្សាយសក្ដានុភាពទេសចរណ៍នៃតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាស្វែងរកដៃគូថ្មីនៅ
តំបន់ Primoryeផងដែរ។នៅស្តង់ទំនិញរបស់វៀតណាម ក្រៅពីឯកសារនិងវត្ថុ ឧទ្ទេសនាមអំពីរមណីយដ្ឋាននិងមណ្ឌលលំហែកាយរបស់វៀតណាម អគ្គស្ថានកុង ស៊ុលវៀតណាមប្រចាំនៅរុស្ស៊ីក៏បានឧទ្ទេសនាមអំពីម្ហូបអាហារ Nem និងកាហ្វេ របស់វៀតណាមទៀតផង ហើយបានទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិក
ជនជាច្រើន។ជាពិសេស ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះ អគ្គស្ថានកុងស៊ុល
វៀតណាមបានសហការជាមួយរដ្ឋអំណាចខេត្ត Primorye រៀបចំសិក្ខាសាលាស្ដីអំពី
កិច្ចសហប្រតិបតិ្តការទេសចរណ៍រវាងវៀតណាមនិងខេត្ត Primorye ប្រកបដោយ
ជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ