វៀតណាមចូលរួមការតាំងពិព័រណ៌និងសន្និសីទឧបករណ៍សន្តិសុខទ្វីបអាស៊ីនៅម៉ាឡេស៊ី

វៀតណាមចូលរួមការតាំងពិព័រណ៌និងសន្និសីទឧបករណ៍សន្តិសុខទ្វីបអាស៊ីនៅម៉ាឡេស៊ី - ảnh 1
វៀតណាមចូលរួមការតាំងពិព័រណ៌និងសន្និសីទឧបករណ៍សន្តិសុខទ្វីបអាស៊ីនៅម៉ាឡេស៊ី

(VOV)_ នាថ្ងៃទី២១តុលា គណៈប្រតិភូផ្នែកប៉ូលីសនិងសន្តិសុខ មកពី​​បណ្ដា
ប្រទេសជាសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក 
បានចូលរួមការការតាំងពិព័រណ៌និងសន្និសីទឧបករណ៍សន្តិសុខ ទ្វីបអាស៊ី លើកទិ
៤ ( GPEC Asia 2015)នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី។ ​នេះគឺជាវេទិកាសំខាន់ 
ដើម្បីបណ្ដាអ្នកជំនាញការខាងសន្តិសុខ ក្នុងតំបន់ជួបជុំគ្នា ផ្លាស់ប្តូរនិងចែករំលែក
បទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កា​ប្រឆាំងបទល្មើសឆ្លងដែន និង
ភេរវកម្ម។ ក្រុមហ៊ុនចំនួនជាង៣០០ មកពីប្រទេសជាង២០ បានមកចូលរួម GPEC
 Asia 2015លើកនេះ។

          គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល ឧត្តម​សេនី
ទោ Bui Van Thanh បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។​ ក្នុងក្របខ័ណ្ឌ​ការតាំង
ពិព័រណ៌លើកនេះ ពីថ្ងៃទី២១ដល់ថ្ងៃទី២៣តុលា គណៈប្រតិភូវៀតណាមនិងប្រ
ទេសនានា នឹងចូលរួមជំនួបប្រាស្រ័យសន្តិសុខអន្តរជាតិ ជួបសម្ដែងការ​គួរសម
ឧបយករដ្ឋមន្ត្រីម៉ាឡេស៊ី …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ