វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា
|
វៀតណាមចូលរួមការសន្ទនាសេដ្ឋកិច្ចការសាកល្បងសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកនៅឥណ្ឌា (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ នៅរដ្ឋធានី New Delhi ឥណ្ឌា បានប្រព្រឹត្តទៅ
ការសន្ទនា «សតិវត្សតំបន់អាស៊ី-ប៉ាសីហ្វិក៖ ឥណ្ឌានិងការធ្វើអន្តរាគមន៍ជ្រៀល
ជ្រៅថែមទៀត»។ ថ្លែងមតិនៅការសន្ទន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា៖ ក្នុងឱកាសរំលឹកខួបលើកទី
១០ ទិវា បង្កើតសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ (EAS) មានបញ្ហាថ្មីច្រើនបាន
បណ្តាលឡើង ក្នុងនោះ ភាពតានតឹងនៅសមុទ្រខាងកើតបានក្លាយទៅជា
បញ្ហាសន្តិសុខសំខាន់ ដែលអាចធ្វើឲ្យ «សុបិន្តអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក
មួយ» ជួបការលំបាកក្នុង ការបង្កើតឡើង។ ឯកអគ្គរដ្ឋទូតវៀតណាមបាន
សង្កត់ធ្ងន់ថា៖ សន្តិភាពនិង ស្ថិរភាពនៅតំបន់អាស៊ី-អាគ្នេយ៍ជាពិសេសលើ
សមុទ្រខាងកើតគឺជាផ្នែកមួយមិន អាចបំភ្លេចបានឡើយនៃខឿនសន្តិភាព
និងសន្តិសុខក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ លោកក៏បាន
សម្តែងនូវការព្រួយបារម្មណ៍អំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត
ក្នុងពេលដែលបណ្ដាសកម្មភាពសាងសង់កោះសិប្បនិម្មិតខុសច្បាប់របស់
ចិននៅទីនេះប្រព្រឹត្តទៅដោយទ្រង់ទ្រាយធំដែលធ្វើឲ្យស្ថានភាពតានតឹង
ឡើងៗ។ លោក Ton Sinh Thanh បានអំពាវនាវឲ្យភាគីទាក់ទិននានាប្រតិ
បត្តិយ៉ាងម៉ត់ចត់តាមអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រ (UNCLOS)
ដើម្បីធានាសន្តិភាពសន្តិសុខនាវាចរណ៍និងការធ្វើដំណើរសេរីនៅសមុទ្រ
ខាងកើត ព្រមទាំង អះអាងថា៖ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តដោយឥតឈប់ឈរដើម្បីសមុទ្រខាងកើតក្លាយទៅជាតំបន់សន្តិ
ភាពស្ថិរភាពនិងសហប្រតិបត្តិការដោះស្រាយជំលោះដោយសន្តិវិធីតាម
ច្បាប់អន្តរជាតិ។ នេះគឺជា ផលប្រយោជន៍និងការទទួលខុសត្រូវរួមនៃ
ប្រទេសទាំងឡាយនៅក្នុងនិងក្រៅតំបន់។ ដោយហេតុនេះ វៀតណាម
ស្វាគមនិងសង្ឃឹមថា៖ ការធ្វើអន្តរាគមន័ដែលមានចរិតលក្ខណៈស្ថាបនា
នៃភាគីទាក់ទិនានា។ នៅការសន្ទនាលើកនេះអ្នកជំនាញការជាច្រើននាក់
ក៏បានចាត់ទុកថា៖ បញ្ហានៅសមុទ្រខាងកើតគឺជាការសាកល្បងសន្តិសុខ
ធំជាងគេក្នុងតំបន់។ ដោយហេតុនេះដើម្បីជំរុញសន្តិភាពនិងស្ថិរភាពក្នុង
តំបន់ទាមទាឲ្យការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។ ក្រៅ
ពីនោះ ការប្រកាសប្រជាធិបតតេយ្យនៅសមុទ្រខាងកើយតរបស់ភាគី
ទាក់ទិននានាត្រូវមានការចរចារនិងទទួលបានក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (COC) នឹងមានអត្ថន័យដ៏សែនសំខាន់ចំពោះ
សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់៕