វៀតណាមចូលរួមថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៖ បន្តអះអាងនូវកិត្យានុភាពនិងសមត្ថភាពរបស់កងពេទ្យវៀតណាម
(VOVWORLD) - កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យនឹងបំពេញល្អនូវភារកិច្ច ដែលបានប្រគល់ជូន ព្រមទាំងបន្តសមិទ្ធិផលរបស់កងកម្លាំងពេទ្យយោធានិយាយដោយឡែក និង កងពេទ្យកម្រិត ២ លេខ ២ និយាយរួម។
ពិធីជួនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ ដើម្បីទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជួនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ ដើម្បីទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) ។ អញ្ជើញទៅបំពេញបេសកម្មលើកនេះ មានកម្មាភិបាល គ្រូពេទ្រចំនួន ៣០ នាក់ មកពី កងពេទ្យកម្រិត ២ លេខ ២។
អញ្ជើញថ្លែងនៅទីនេះ ឧត្តមនាវីទោលោក Nguyen Trong Binh បានសម្ដែងក្ដីជឿជាក់ថា កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យនឹងបំពេញល្អនូវភារកិច្ច ដែលបានប្រគល់ជូន ព្រមទាំងបន្តសមិទ្ធិផលរបស់កងកម្លាំងពេទ្យយោធានិយាយដោយឡែក និង កងពេទ្យកម្រិត ២ លេខ ២ និយាយរួម។ ក្រៅពីភារកិច្ចជំនាញនោះ ក្រុមកម្មា ភិបាល គ្រូពេទ្យ និងបុគ្គលឹកនៃកងពេទ្យគួរតែធានាសុវត្ថិភាពរួមចំណែកកសាងរូបភាព ឋានៈ របស់កងទ័ពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕