វៀតណាមចូលរួមផ្សារណាត់កសិកម្មធំបំផុតនៅអាហ្សង់ទីន
(VOVWORLD) -នាថ្ងៃទី៧មិថុនា ផ្សារណាត់កសិកម្មធំបំផុតអាហ្សង់ទីនមានឈ្មោះថា AgroActiva ទើបនឹងបានប្រព្រឹតួទៅនៅខេត្ត Santa Fe ដោយមានការចូលរួមរបស់ សហគ្រាសទាំងជាតិនិងអន្តរជាតិរាប់រយផងដែរ។ វៀតណាមជាប្រទេសភ្ញៀវកិត្តិយសពិសេសចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្នុងនាមជាប្រទេសភ្ញៀវកិត្តយស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានអញ្ជើញជួបសំណេះសំណាលដោយឧទ្ទេសនាមអំពីវៀតណាមនៅក្នុងផ្សារណាត់នេះ។ លោកបានអះអាងថា វៀតណាមជាប្រទេសអភិវឌ្ឍន៍ឈរលំដាប់ថ្នាក់ទី៦ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១។
លោក Dang Xuan Dung បានឲ្យដឹងថា លើវិស័យកសិកម្មគឺភាគីទាំងពីរមានសក្កានុភាពសហប្រតិបត្តិការជាច្រើន ដោយវៀតណាមមានតម្រូវការខ្ពស់អំពីមុខទំនិញ ចំណីសត្វនិងវត្ថុធាតុដើមកែច្នៃដូចជា ប្រេង គ្រាប់ធញ្ញជាតិ ម្សៅមីជាដើម។ ក្រៅពីនោះ វៀតណាមក៏បានយកចិត្តទុកដាក់លើផលិតផលដទៃមួយចំនួន ដូចជា គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីនកសិកម្មរបស់ដៃគូអាហ្សង់ទីនផងដែរ៕