វៀតណាមចូលរួមផ្សារណាត់តាំងពិព័រណ៍តែកាហ្វេអន្តរជាតិធំបំផុតក្នុងទ្វីបអាស៊ី

វៀតណាមចូលរួមផ្សារណាត់តាំងពិព័រណ៍តែកាហ្វេអន្តរជាតិធំបំផុតក្នុងទ្វីបអាស៊ី - ảnh 1
ស្តង់ទំនិញឧទ្ទេសនាមផលិតផលតែរបស់វៀតណាម (រូបថតៈ TTXVN)

(VOVworld)-ផ្សារណាត់តាំងពិព័រណ៍តែ កាហ្វេធំបំផុតទ្វីបអាស៊ី ឆ្នាំ២០១៧ (ICT)
បានបើកនាថ្ងៃទី២មិនានៅប្រទេសសឹង្ហបុរីដែលទាក់ទាញការចូលរួមរបស់សហ
គ្រាសនិងអ្នកចែកចាយជាង២០០មកពីប្រទេសនិងតំបន់ដែនដីចំនួន២២លើទូ
ទាំង ពិភពលោក។​វៀតណាមមានសហគ្រាសចំនួន៨ចូលរួមតាំងបង្ហាញនិង
ឧទ្ទេសនាម ផលិតផលនៅផ្សារណាត់នេះ។ នេះជាផ្សារណាត់អន្តរជាតិជំនាញ
មានទ្រង់ទ្រាយធំ បំផុតនៅទ្វីបអាស៊ីដែលបានរៀបចំឡើងជាប្រចាំឆ្នាំនៅប្រទេស
សឹង្ហបុរី។ មុខទំនិញ ដែលបានតាំងបង្ហាញក្នុងផ្សារណាត់គឺភាគច្រើនជាកាហ្វេ
តែ ស្កគ្រាប់ក៏ដូចជា ឧបករណ៍ច្នៃកាហ្វេ តែ ភេសជ្ជៈគ្រប់ប្រភេទជាដើម។

        ការចូលរួមផ្សារណាត់នេះជាឱកាសជួយឲ្យសហគ្រាសនានារបស់វៀតណាម
 ផ្តោតការយកចិត្តទុកដាក់ខ្លាំងថែមទៀតក្នុងការកសាងនិងការពារពាណិជ្ជសញ្ញា
លើកកំពស់គុណភាពនិងអភិវឌ្ឍន៍ប្រភេទផលិតផលសមស្របនឹងនិន្នាការរបស់
 អ្នកប្រើប្រាស់ រួមចំណែកនាំផលិតផលរបស់វៀតណាមទៅកាន់ទីផ្សារតំបន់និង
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ