វៀតណាមចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅ អ៊ីតាលី
(VOV) /  
|
វៀតណាមបានចូលរួមផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិនៅអ៊ីតាលី។ (vietnamplus.vn)
|
VOV-ផ្សារណាត់ទំនិញសប្បកម្មវិចិត្រសិល្បៈអន្តរជាតិលើកទី៧៧បាន
បើកជាផ្លូវការនាថ្ងៃទី២០មេសានៅទីក្រុង Florence ដំបន់ Tuscani ប្រទេស
អ៊ីតាលី។ វៀតណាមចូលរួមផ្សារណាត់ជាមួយស្តង់ទំនិញចំនួន១៨។ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាមលោកស្រី Nguyen Phuong Nga និងទេសាភិបាលទីក្រុង
Florence លោក Matteo Renzi បានកាត់ខ្សែបូរបើកផ្សារណាត់។ តាមអនុរដ្ឋមន្ត្រី
Nguyen Phuong Nga ថាការដែលវៀតណាមបានចូលរួមផ្សារណាត់លើកនេះ
សំដៅរួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៍ទឹកដីនិងមនុស្សវៀតណាមនិងពិសេស
គឺបង្កើនទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីតាលីនិយាយរួមក៏ដូចជាវៀត
ណាមនិងដំបន់ Tuscani និយាយដោយឡែកក្នុងកាលៈទេសៈដែលទំនាក់ទំនង
ប្រទេសទាំងពីរកំពុងបានលើកកំរិតឡើងដៃគូរយុទ្ធសាស្ត្រក្រោយដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីតាលីរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong នាខែមករាកន្លងមក៕
-VOV