វៀតណាមចូលរួមផ្សារណាត់ SAITEC-អាហ្វ្រិកខាងត្បូងឆ្នាំ២០១៦

(VOVworld)-ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិទ្វីបអាហ្វ្រិក SAITEC លើកទី២៣
បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១មិថុនានៅទីក្រុង Johannesburg អាហ្វ្រិក
ខាងត្បូង។​គណៈប្រតិភូអង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ ឆ្នាំនេះនឹង
ឧទ្ទេសនាមនូវមុខទំនិញដោយសម្បូរបែប។ តាមឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំ
នៅអាហ្វ្រិកខាងត្បូង លោក Le Huy Hoang ថា នេះជាឱកាស សម្រាប់ឧទ្ទេសនាម
ជាមួយអតិថិជននៅទីនេះនូវផលិតផលដ៏សម្បូរបែប ដែលមានលទ្ធភាពប្រកួតប្រ
ជែងខ្ពស់របស់វៀតណាម។​លោកឯកអគ្គរដ្ឋទូតជឿជាក់ ថា ដោយការខិតខំប្រឹង
ប្រែងរបស់អង្គភាពអាជីវកម្មនោះ ប្រាកដណាស់ថា ទំនិញ របស់វៀតណាមនឹង
មានឱកាសជ្រៀតចូលទីផ្សារទ្វីបអាហ្វ្រិកកាន់តែល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ