វៀតណាមចូលរួមផ្សារណាត់ SAITEX ២០១៥នៅអាហ្វ្រីកខាងត្បូង

វៀតណាមចូលរួមផ្សារណាត់ SAITEX ២០១៥នៅអាហ្វ្រីកខាងត្បូង - ảnh 1
វៀតណាមចូលរួមផ្សារណាត់ SAITEX ២០១៥នៅអាហ្វ្រីកខាងត្បូង (VOV)

        Vovworld-ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ​SAITEX លើកទី២២បានប្រព្រឹត្ត​
ទៅ​ចាប់​ពីថ្ងៃទី២១ដល់ថ្ងៃទី២៣មិថុនានៅទីក្រុង Johannesburg អាហ្វ្រីកខាង​ត្បូង​
ដោយ​មាន​ការចូលរួមរបស់អង្គភាពអាជីវកម្មជាង១ពាន់មកពីប្រទេសចំនួន​៣៩
ក្នុងនោះមាន​អង្គភាពអាជីវកម្មរបស់វៀតណាមផង។ លោក Le Huy Hoang
ឯកអគ្គរដ្ឋទូតវៀតាម​ប្រចាំ​នៅ​​អាហ្វ្រីកខាងត្បូងបានឲ្យដឹងថា នាពេលខាងមុខ
កិច្ចការការទូតបំរើសេដ្ឋកិច្ច​របស់ឯកអគ្គរដ្ឋទូតនឹងបន្តជំរុញថែមទៀតតាមរយៈ​
ការអនុវត្តវិធានការទូទៅ។ ស្ថានទូត​នឹងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្ម
ជួយឧបត្ថម្ភព័ត៌មានអំពីទីផ្សារ​ជួយ​តភ្ជាប់អង្គភាពអាជីវកម្មនានា។

        ក្នុងឱកាសនេះដែរ ក្រុមការងារនៃនាយកដ្ឋាននាំចេញនាំចូល​ក្រសួង​ឧស្សាហ
-ពាណិជ្ជកម្មវៀតណាមដែលកំពុងបំពេញទស្សនកិច្ចនៅអាហ្វ្រីកខាង​ត្បូង​និង
ចូលរួម​ផ្សារណាត់បានធ្វើការជាមួយតំណាងក្រសួងឧស្សាហ-ពាណិជ្ជកម្ម​
អាហ្វ្រីកខាងត្បូង។ បណ្ដាមន្ត្រីនៃភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាង​លំអិត​​អំពី​វិធានការ
គោលនយោបាយ​ជំរុញ​សកម្មភាពនាំចេញរវាងប្រទេស​ទាំង​ពីរ ខំប្រឹងប្រែងដើម្បី
នាំតំលៃពាណិជ្ជកម្ម​ទ្វេភាគីនឹង​កើន​ឡើងពី១,២ពាន់លាន​ដុល្លារ​អាមេរិកឡើង១,៥
ពាន់លានដុល្លារអាមេរិក​នាឆ្នាំខាង​មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ