វៀតណាមចូលរួមពិភាគ្សានៅសម័យប្រជុំឯកទេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនីតិកាលទី២៧

វៀតណាមចូលរួមពិភាគ្សានៅសម័យប្រជុំឯកទេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនីតិកាលទី២៧ - ảnh 1
វៀតណាមចូលរួមពិភាគ្សានៅសម័យប្រជុំឯកទេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនីតិកាលទី២៧ (UN)

        Vovworld-នាថ្ងៃទី៩កញ្ញា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​នៅ​ស្វីសបានរៀបចំសម័យពិភាគ្សាឯកទេសស្ដីពីការងារអប់រំប្រវត្តិសាស្ត្រនិងដំណើរ
ការរំលឹក​វិញ្ញាណក្ខ័ន្ធ។ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh ប្រធានគណៈប្រតិភូ
អចិន្ត្រៃយ៍​វៀត​ណាមអមអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងៗនៅ
ស្វីសបានថ្លែង​មតិចែករំលែកទស្សនអំពីសិទ្ធិរបស់កុមារក្នុងការអភិវឌ្ឍន៍ទស្សន
ត្រឹមត្រូវបរានុម័ត​អំពីប្រវត្តិសាស្ត្រតាមរយៈការអប់រំ។ ឯកអគ្គរដ្ឋទូត Nguyen Trung
Thanh បាន​សង្កត់ធ្ងន់ថា ប្រជាជនវៀតណាមជានិច្ចកាលគោរពតំលៃពិសិដ្ឋរបស់
បណ្ដាសិទ្ធិ​មនុស្ស ពិសេសគឺសិទ្ធិស្វ័យសំរេចជាតិ សិទ្ធិបានរស់នៅក្នុងសន្តិភាព
សេចក្តីសម្បូររុងរឿង​និង​រាក់ទាក់រវាងបណ្ដាប្រជាជាតិ។ វៀតណាមចាត់ទុកថា ការអនុវត្តបណ្ដាសិទ្ធិមនុស្ស​ត្រូវផ្សាភ្ជាប់នឹងស្ថានភាពប្រវត្តិសាស្ត្រវប្បធម៍ប្រពៃណី និងលក្ខណៈអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាស្ដែងរបស់ប្រទេសមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ