វៀតណាមចូលរួមមហោ​ស្រព​កីឡា​មិត្តភាព វិញ្ញាសារ​កីឡាក្រោមទឹកនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែកក្កដា ពិធីបើក “មហោស្រពកីឡាមិត្តភាព” ជាផ្លូវការបានប្រព្រឹត្តទៅនៅវិមានកីឡាក្រោមទឹក Kazan ទីក្រុង Kazan នៃសហព័ន្ធរុស្ស៊ី។ តំណាងស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានអញ្ជើញចូលរួមពិធីបើកនេះផងដែរ។
វៀតណាមចូលរួមមហោ​ស្រព​កីឡា​មិត្តភាព វិញ្ញាសារ​កីឡាក្រោមទឹកនៅសហព័ន្ធរុស្ស៊ី - ảnh 1វៀតណាមចូលរួមមហោស្រពកីឡាមិត្តភាព វិញ្ញាសារកីឡាក្រោមទឹកនៅសហព័ន្ធរុស្ស៊ី។ ប្រភព៖ ArchDaily

ដំណាក់កាលទី១ នៃមហោស្រពកីឡាមិត្តភាព មានឈ្មោះថា Mir (សន្តិភាព) គឺជាការប្រកួតវិញ្ញាសាហែលទឹក។ ដំណាក់កាលនេះ អូសបន្លាយពីថ្ងៃទី ១៩ - ២៦ ខែកក្កដា ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ចំនួន ៧៧៦ នាក់ មកពីប្រទេសចំនួន ១១ នៅលើពិភពលោក។ ក្នុងដំណាក់កាលនេះ គណៈប្រតិភូវៀតណាមដែលបានចូលរួម មានកីឡាករចំនួន ៩ នាក់ និងគ្រូបង្វឹក ១នាក់ ដឹកនាំដោយលោក Dinh Viet Hung អគ្គលេខាធិការ និងជាអនុប្រធានសមាគមកីឡាក្រោមទឹកវៀតណាម។ ដំណាក់កាលទី ២ មានឈ្មោះថា "កីឡា" គឺជាការប្រកួតកីឡាលោតទឹក ចាប់ពីថ្ងៃទី ២៤ - ៣០ ខែកក្កដា។ ប្រតិភូកីវៀតណាមចូលរួមមានកីឡាករ ២ នាក់ និងគ្រូបង្វឹក ១ នាក់បានចូលរួម។ ដំណាក់កាលទី៣-ហៅថា “រឿងព្រេង”- ការប្រកួតវិញ្ញាសារហែលទឹកសិល្បៈ។ ដំណាក់កាលនេះ អូសបន្លាយរយៈពេលចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ៣ ខែសីហា។ គណៈប្រតិភូវៀតណាមចូលរួមដំណាក់កាលនេះមានកីឡាករចំនួន ៨ នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ