វៀតណាមចូលរួមយ៉ាងសកម្មនិងមានភាពម្ចាស់ការក្នុងចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ

(VOVWORLD) - ចាប់ពីថ្ងៃទី ៩ ដល់ ១២ ខែធ្នូ កិច្ចប្រជុំកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិលើកទី៣៣ បានប្រព្រឹត្តទៅនទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដោយមានការចូលរួមពីតំណាងជិត ២.០០០ នាក់ ដែលតំណាងឲ្យគណៈប្រតិភូរដ្ឋាភិបាលនិងអង្គការអ្នកសង្កេតការណ៍ចំនួន ១៩៦ រួមជាមួយគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ សមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ និងសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមចំនួន ១៩២ មកពីបណ្តាប្រទេសផងដែរ។
វៀតណាមចូលរួមយ៉ាងសកម្មនិងមានភាពម្ចាស់ការក្នុងចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ - ảnh 1 លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាម អមអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាម អមអង្គការសហប្រជាជាតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាអង្គការអន្តរជាតិដទៃទៀត បានអះអាងថា វៀតណាមជានិច្ចកាលបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់តាមអនុសញ្ញាទីក្រុងហ្សឺណែវ ក៏ដូចជាការផ្តល់ព័ត៌មាន ធានានូវការផ្តល់ជំនួយខាងសុខាភិបាល ស្បៀងអាហារ ទីស្នាក់នៅ និងទឹកស្អាតសំរាប់អ្នកជម្ងឺ ជនរងរបួសនិងបញ្ជូនអ្នកទោសត្រឡប់មកវិញ។ លោក Duong Chi Dung បានសង្កត់ធ្ងន់ថាគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិគឺជាការគោរពអាយុជីវិតមនុស្សនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិនណាក៏ដោយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ