វៀតណាមចូលរួមវេទិកាការទូត Antalya ឆ្នាំ ២០២៤ នៅទួរគី

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ១-២ ខែមីនា) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានចូលរួមវេទិកាការទូត Antalya (ADF) ២០២៤ នៅទីក្រុង Antalya ប្រទេសទួរគី។

ដោយប្រធានបទ “ជំរុញការទូតក្នុងគ្រាមានវិបត្តិ” វេទិកា ADF ២០២៤  បានទាក់ទាញការចូលរួមរបស់គណៈប្រតិភូប្រមាណ ៤.០០០ នាក់ ក្នុងនោះមានថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ១៩ និងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីជិត ១០០ នាក់ និងតំណាងឲយ៉ាងច្រើនកុះករមកពីបណ្តាអង្គការអន្តរជាតិ អ្នកបង្កើតគោលនយោបាយ អ្នកជំនាញការ អ្នកប្រាជ្ញ និងធុរជន។

វៀតណាមចូលរួមវេទិកាការទូត Antalya ឆ្នាំ ២០២៤ នៅទួរគី - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang។
រូបថត៖ baoquocte.vn

ក្នុងនាមជាវាគ្មិនសំខាន់មួយរូបក្នុងសម័យពិភាក្សា “ការកសាងនិម្មាបនកម្មតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមពីការមិនរក្សាតុល្យភាពផលប្រយោជន៍” អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា ជាងពេលណាៗទាំងអស់ តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវធានានិម្មាបនកម្មតំបន់បើកចំហរ តម្លាភាព ខ្លួនទីពឹងខ្លួន ផ្អែកលើច្បាប់ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមជ្ឈមភាព។ លោកស្រីអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្ម ជាមិត្តភក្តិនិងជាដៃគូដែលអាចទុកចិត្តបាន មានទំនួលទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ទន្ទឹមនឹងនោះ រួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានបន្តរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានជួបធ្វើការជាមួយមន្ត្រីទួរគីមួយចំនួន; ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក Zeenbek Kulubaev និងអនុរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នីហ្សេរីយ៉ា និងអូម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ