វៀតណាមចូលរួមវេទិកាធុរជនវ័យក្មេងអាស៊ី-អឺរ៉ុបឆ្នាំ២០១៩នៅរុស្ស៊ី

(VOVWORLD) - ចូលរួមវេទិកាលើកនេះមានវត្តមានតំណាងស្ថាប័នការទូតប្រចាំរុស្ស៊ីចំនួន១៧ តំណាងសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវនៅតាមប្រទេសអាស៊ី-អឺរ៉ុបនានា តំណាងបណ្ដាក្រុមហ៊ុន សមាគមន៍ធុរជននៅក្នុងនិងក្រៅប្រទេស អង្គការយុវជនអន្តរជាតិ ក៏ដូចជាអង្គការនយោបាយនិងវប្បធម៌នៅប្រទេសចំនួន ៧០។

  នាថ្ងៃទី១៦ ខែមេសា វេទិកាធុរជនវ័យក្មេងអាស៊ី-អឺរ៉ុប បានប្រារព្ធឡើងនៅ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ Ural ទីក្រុង Ekaterinbur សហព័ន្ធរុស្ស៊ី ដោយ មានការចូលរួមរបស់តំណាងរាប់ពាន់នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៧២។

        ចូលរួមវេទិកាលើកនេះមានវត្តមានតំណាងស្ថាប័នការទូតប្រចាំរុស្ស៊ីចំនួន១៧ តំណាងសាកលវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវនៅតាមប្រទេសអាស៊ី-អឺរ៉ុបនានា តំណាងបណ្ដាក្រុមហ៊ុន សមាគមន៍ធុរជននៅក្នុងនិងក្រៅប្រទេស អង្គការយុវជនអន្តរជាតិ ក៏ដូចជាអង្គការនយោបាយនិងវប្បធម៌នៅប្រទេសចំនួន៧០។

        វេទិកាឆ្នាំនេះបានផ្ដោតទៅលើការពិភាក្សាអំពីនិន្នាការនានាក្នុងខឿនសេដ្ឋកិច្ចជាតិនិងសកលលោកនាបច្ចុប្បន្ន ក្នុងគោលបំណងបង្កើតឡើងបរិយាកាស និងកម្លាំងចលករយ៉ាងខ្លាំងក្លា ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវគំនិតផ្ដួចផ្ដើម ក៏ដូចជា បំផុសនវានុវត្តភាព និងការចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនផងដែរ។

        លេខាទីមួយ ប្រធានការិយាល័យការងារនិស្សិតបរទេសនៃស្ថានទូតវៀត ណាមប្រចាំរុស្ស៊ីលោក Le Chi Loi រួមជាមួយនិស្សិតវៀតណាមដែលកំពុង សិក្សារៀនសូត្រនៅសាកលវិទ្យាល័យ បានចូលរួមព្រឹត្តិការណ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ