វៀតណាមចូលរួមវិភាគទានយ៉ាងសកម្មដល់ការអភិវឌ្ឍច្បាប់អន្តរជាតិនៅ AALCO
(VOVWORLD) - ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០១៩ គណៈប្រតិភូវៀតណាម (រួមមានតំណាងក្រសួងការបរទេស ការពារជាតិ នគរបាលនិងយុត្តិធម៌) បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ របស់អង្គការប្រឹក្សាច្បាប់អាស៊ី - អាហ្រ្វិក (AALCO) នៅទីក្រុង Dar é Salaaam នៃប្រទេសតង់ហ្សានី។
តំណាងគណៈប្រតិភូវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ |
ប្រធានបទរួមនៃកិច្ចប្រជុំប្រចាំឆ្នាំ AALCO លើកទី ៥៨ គឺ “ពហុភាគីនិយមនិងសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ”។ ថ្លែងក្នុងសម័យប្រជុំពេញអង្គ ប្រធានគណៈប្រតិភូវៀតណាម លោក Chu Tuan Duc អនុប្រធាននាយកដ្ឋានច្បាប់និងសន្ធិសញ្ញាអន្តរជាតិ នៃក្រសួងការបរទេសបានសង្កត់ធ្ងន់លើសារសំ ខាន់នៃពហុភាគីនិយមជាមួយនឹងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក៏ដូចជារាល់គោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិដែលត្រូវបានចែងក្នុងធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ។ ការអភិវឌ្ឍនៃពហុភាគីនិយមក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ បាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកដល់ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិទំនើបជាមួយគ្រឹះនៃសន្ធិសញ្ញាអន្តរជាតិសំខាន់ៗ ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ ឆ្នាំ ១៩៤៥; អនុសញ្ញាទីក្រុងហ្សឺណែវចំនួន ៤ ស្តីពីច្បាប់មនុស្សធម៌ក្នុងឆ្នាំ ១៩៤៩; អនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់អន្តរជាតិឆ្នាំ ១៩៦៩ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ជាដើម។ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាពហុភាគីនិយាយរួម ក៏ដូចជារចូលរួមការអភិវឌ្ឍច្បាប់អន្តរជាតិ ជាពិសេសក្នុងពេលខាងមុខក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងប្រធានអាស៊ាន ២០២០ ។
គណៈប្រតិភូវៀតណាមក៏បានចូលរួមក្នុងការថ្លែងសុន្ទរកថាលើប្រធានបទស្ទើរតែទាំងអស់ដែលបង្ហាញពីស្មារតីនៃគំនិតផ្តួចផ្តើម ការទទួលខុសត្រូវនិងការស្ថាបនា។ នៅក្នុងសុន្ទរកថារបស់ខ្លួន គណៈប្រតិភូវៀតណាមបានបញ្ជាក់ពីសារសំខាន់នៃច្បាប់អន្ដរជាតិ ដោយអំពាវនាវឱ្យមានការដោះស្រាយជំលោះរួមទាំងជំលោះនៅសមុទ្រខាងកើត ដោយសន្តិភាព ឆៀតវាងនូវសកម្មភាពឯកតោភាគីធ្វើឱ្យស្មុគស្មាញដល់ស្ថាន ភាពនិងបង្កើនភាពតានតឹង គំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ក៏ដូចជាអន្តរជាតិ។ សុន្ទរកថារបស់គណៈប្រតិភូវៀតណាមត្រូវបានប្រទេសចូលរួមក៏ដូចជាជំនាញការខាងច្បាប់ ចែករំលែកនិងពិភាក្សាក្នុងអំឡុងពេលនៃកិច្ចប្រជុំផងដែរ៕