វៀតណាមចូលរួមសិក្ខាសាលានៃអ្នកដឹកនាំវប្បធម៌សិល្បៈលើកទី៦

(VOVWORLD) -  នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៩ នៅទីក្រុង Melaka នៃប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅសិក្ខាសាលានៃអ្នកដឹកនាំវប្បធម៌សិល្បៈលើកទី៦ ដោយសហព័ន្ធអន្ដរជាតិនៃបណ្តាក្រុមប្រឹក្សាសិល្បៈនិងស្ថាប័នវប្បធម៌ (IFACCA) សហការជាមួយអគ្គនាយកដ្ឋានវប្បធម៌និងសិល្បៈម៉ាឡេស៊ី (JKKN) រៀបចំឡើង។

វៀតណាមចូលរួមសិក្ខាសាលានៃអ្នកដឹកនាំវប្បធម៌សិល្បៈលើកទី៦ - ảnh 1ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសិល្បៈនិងភ្នាក់ងារវប្បធម៌នៃបណ្តាប្រទេសជាសមាជិករបស់ IFACCA ចូលរួមក្នុងកិច្ចប្រជុំ (រូបថត: icd.gov.vn)

សិក្ខាសាលានេះមានការចូលរួមរបស់តំណាងមកពី៤៥ ប្រទេសនិងតំបន់ដែនដី ដែល ជាប្រធានក្រុមប្រឹក្សាសិល្បៈឬថ្នាក់ដឹកនាំក្រសួងវប្បធម៌នៃប្រទេសនានាសំដៅពិភាក្សាចំពោះកាលានុវត្តន៍ភាព បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ទាំងជោគជ័យនិងបរាជ័យក្នុងការរៀបចំផែនការនិងអនុវត្តវិធានការគោលនយោបាយក្នុងវិស័យវប្បធម៌និងសិល្បៈ។

លោកស្រី Nguyen Phuong Hoa អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមចាត់ចែង ចូលរួមសិក្ខាសាលានេះ និងកិច្ចប្រជុំកំពូលសិល្បៈលើកទី ៨ នៅទីក្រុងគួឡាឡាំពួ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមីនា ជាមួយនឹងការចូលរួមរបស់ប្រទេសនិងតំបន់ដែនដីជាង ១២០ ដែលជាសមា ជិករបស់ IFACCA ។ នៅឯជំនួបកំពូល លោកស្រី Nguyen Phuong Hoa បានធ្វើជាអធិបតីនៃកិច្ចពិភាក្សាជាមួយប្រធានបទ “ទស្សនទានឆ្លងដែនស្តីពីនិរន្តរភាពនិងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ