វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមនៅឡាវ

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ វិច្ឆិកានៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមជាតិឡាវបានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមលើកទី ៥ ដោយប្រធានបទ "អនុវត្តទ្រឹស្តី Marx-Lenin ក្នុងដំណើរការកសាងលទ្ធិសង្គមនិយម"។
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមនៅឡាវ - ảnh 1វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមនៅឡាវ 

នាព្រឹកថ្ងៃទី ២២ វិច្ឆិកានៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមជាតិឡាវបានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីលទ្ធិសង្គមនិយមលើកទី ៥ ដោយប្រធានបទ "អនុវត្តទ្រឹស្តី Marx-Lenin ក្នុងដំណើរការកសាងលទ្ធិសង្គមនិយម"។ អញ្ជើញចូលរួមសិក្ខាសាលានេះ មានតំណាងជាង ១០០ នាក់មកពីវៀតណាម ចិន គុយបា និងកូរ៉េខាងជើង។គណៈប្រតិភូវៀតណាមដឹកនាំដោយសាស្ត្រាចារ្យ បណ្ដិត លោក Pham Van Duc អនុប្រធានបណ្ឌិតសភា វិទ្យាសាស្ត្រសង្គមបានអញ្ជើញចូលរួមសក្ខាសាលានេះ។

ក្នុងបទសុន្ទរកថារបស់ខ្លួន លោក Pham Van Duc បានឲ្យដឹងថា ភាពជាក់ស្ដែងក្នុងការអភិវឌ្ឍន៍លទ្ធិសង្គមនិយមនៅបណ្ដាប្រទេសសង្គមនិយមនាបច្ចុប្បន្នបានដាក់ចេញនូវបញ្ហាជាច្រើនដែលត្រូវដោះសា្រយ។ ប្រឈមនឹងបញ្ហាទាំងនេះ ទ្រឹស្តី Marx-Lenin គប្បីមានការបន្សាំដ៏ខ្លាំងក្លា ដើម្បីធានាលក្ខណៈ ទ្រឹស្តីផង និងលក្ខណៈវិទ្យាសាស្ត្រទៀតផង ក្នុងដំណើរការកសាងលទ្ធិសង្គមនិយមនៅលើពិភពលោកនាបច្ចុប្បន្ននេះ ។

ក្នុងរយៈពេល ២ ថ្ងៃ ប្រព្រឹត្តិទៅសិក្ខាសាលានេះ អង្គប្រជុំបានពិភាក្សា និងចែករំលែកនូវទស្សនៈ បទពិសោធន៍អំពីទ្រឹស្ដី និងភាពជាក់ស្ដែងក្នុងការអនុវត្តទ្រឹស្ដី Marx-Lenin ក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ