វៀតណាមចូលរួមសកម្មក្នុងសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៧
|
វៀតណាមចូលរួមសកម្មក្នុងសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៧ (Image: VNA) |
(VOVworld) – សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤៧ (AEM 47)
និង សន្និសីទទាក់ទិននានាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៥
សីហានៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី។ អនុរដ្ឋមន្ត្រីក្រសួង
ឧស្សាហពាណិជ្ជកម្ម វៀតណាម លោក Nguyen Cam Tu ដឹកនាំគណៈ
ប្រតិភូវៀតណាមចូលរួម បណ្ដាសន្និសីទលើកនេះ។ វៀតណាមបាន
ម្ចាស់ការជាមួយប្រទេសអាស៊ាន ផ្សេងៗទៀតពិភាគ្សាអំពីទិសដៅដើម្បី
សម្រេចការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ាន ( AEC ) នាចុងឆ្នាំ
២០១៥ និងដំណើការមេអំពីការកសាង AEC ដល់ឆ្នាំ ២០២៥ ប្រមូល
ផ្តុំទៅលើខ្លឹមសារពន្លឿននិងបង្កលក្ខណៈងាយស្រួលសំរាប់ ពាណិជ្ជកម្ម
តាមរយៈការកាត់បន្ថយប្រាក់ចំណាយនិងពន្ធ ព្រមទាំងលើកំពស់ការ
ប្រកួតប្រជែងសំរាប់ក្រុមហ៊ុនទៀតផង។ វៀតណាមបន្តជំរុញបណ្ដាការ
ផ្តើមគំនិតស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយឡាវមីយ៉ាន់ម៉ា
និងវៀតណាមរវាងបណ្ដាប្រទេសនៅមងហាអនុតំបន់ទន្លេមេគង្គនិង
ជប៉ុនសំដៅបង្កើនការតភ្ជាប់សេដ្ឋកិច្ចបង្កើតឡើងមណ្ឌលសេដ្ឋកិច្ចលេច
ធ្លោក្នុងតំបន់ ជាដើម។
ក្រៅពីសកម្មភាពជាផ្លូវការ លោក Nguyen Cam Tu បានជួបសន្ទនាជាមួយ
រដ្ឋមន្ត្រីសេដ្ឋកិច្ចបណ្ដាប្រទេសអាស៊ាននិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេស
ដៃគូដូចជា ជប៉ុន កម្ពុជា ឡាវ សំដៅជំរុញកិច្ចសហប្រតិបតិ្តការ
សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ៕