វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣

(VOVWORLD) -អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំរបស់សន្និសីទក្រុមប្រឹក្សាពិគ្រោះយោបល់សហ គ្រាស នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វិក (APEC) លើកទី៣ (ABAC) នៅទីក្រុង Toronto ប្រទេសកាណាដា  ប្រធានគណៈប្រតិភូវៀតណាំ អនុ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជូនដំណឹងអំពីដំណើរការអនុវត្ត របស់ APEC រយៈពេលពាក់កណ្តាលឆ្នាំ២០១៧។ 
វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣ - ảnh 1

វៀតណាមចូលរួមសកម្មទៅក្នុងបណ្តាកម្មវិធីរបស់សន្និសីទ ABAC លើកទី៣

ជាពិសេស គឺលទ្ធផលទទួលបាន នៅក្នុងកិច្ចប្រជុំ SOM 2 និងបណ្តាសន្និសីទទាក់ទិននានានៅកូរ៉េខាងត្បូង និងបណ្តា កិច្ចរប្រជុំរបស់ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម APEC នៅទីក្រុងហាណូយ  និងបណ្តាសន្និ សីទទាក់ទិននានានៃសន្និសីទ SOM 3 គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនា ខែសីហាខាងមុខ។ អនុរដ្ឋមន្ត្រី លោក Bui Thanh Son បានអំពាវនាវ ABAC និង សហគមន៍សហគ្រាស APEC បន្តចូលរួមយ៉ាងសកម្មទៅក្នុងបណ្តាសកម្មភាពរបស់ APEC ក្នុងឆ្នាំ២០១៧នេះផងដែរ។

        សន្និសីទ ABAC លើកទី៣ ដែលប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ (គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨កក្កដា) ដោយមានកិច្ចប្រជុំសំខាន់ៗជាច្រើន និងជាសន្និសីទ ABAC ចុងក្រោយក្នុងឆ្នាំ២០១៧នេះ មុននឹងសមាជិកនានាដាក់ជូននូវរបាយការណ៍លំអិត មួយឡើងថ្នាក់ដឹកនាំ APEC នៅសន្និសីទកំពូលនាចុងឆ្នាំនេះនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ