វៀតណាមចូលរួមសន្និសីទកំពូលបណ្ដាទីក្រុងពិភពលោក លើកទី៧
|
វៀតណាមចូលរួមសន្និសីទកំពូលបណ្ដាទីក្រុងពិភពលោក លើកទី៧ |
(VOV)_សន្និសីទកំពូលបណ្ដាទីក្រុងលើកទី៧ត្រូវបានបើកជាផ្លូវការនាយប់ថ្ងៃទី
១០ កក្កដា នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំចំនួន១១០នាក់
លើទូទាំងពិភពលោក។ គណៈប្រតិភូវៀតណាម មានថ្នាក់ដឹកនាំរបស់ខេត្តនិងទីក្រុង
ចំនួន៦ គឺ៖Ha Noi, ទីក្រុងហូជីមិញ, Da Nang, Khanh Hoa, Quang Ngai និង Thua
Thien –Hue។ ដោយប្រធានបទ៖ ទីក្រុងគួរអោយរស់នៅ និងចីរភាព៖ឱកាសសំរាប់ទី
ក្រុងច្នៃប្រឌីតថ្មីនានា អង្គសន្និសីទនឹងប្រមូលផ្តុំពិភាក្សាអំពីដំណោះស្រាយសំរាប់ទី
ក្រុងច្នៃប្រឌិតថ្មី និងឱកាសសំរាប់ប្រជាជន ដើម្បីជីវភាពរស់នៅក្នុងអនាគតល្អ និង
ស្ថិរភាពថែមទៀត។ ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ កក្កដា គណៈប្រតិ
ភូវៀតណាម នឹងចូលរួម និងថ្លែងមតិក្នុងកិច្ចប្រជុំពេញអង្គ ក៏ដូចជានៅក្នុងវេទិកា
ផ្សេងៗ នៃសន្និសីទនេះដែរ៕