វៀតណាមចូលរួមសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមកិច្ចអាស៊ានលើកទី ១២

វៀតណាមចូលរួមសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមកិច្ចអាស៊ានលើកទី ១២  - ảnh 1
វៀតណាមចូលរួមសន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី ១២
(Image: VNA)


(VOVworld) – ចាប់ពីថ្ងៃទី ២៩ ដល់ទី ៣០ កញ្ញា សន្និសីទក្រុមប្រឹក្សាសហគមន៍ វប្បធម៌-សង្គមកិច្ចអាស៊ានលើកទី ១២ (ASCC) បានប្រព្រឹត្តទៅនៅទីក្រុង Bagan
មីយ៉ាន់មា។ ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៨ កញ្ញា សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់វប្បធម៌
-សង្គមកិច្ចអាស៊ាន (SOCA) និងកិច្ចប្រជុំក្រុមការងាររបស់ ASCC ត្រូវបានរៀបចំ
ឡើង។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារធ្វើយុទ្ធជន
ពិការនិង សង្គមកិច្ចវៀតណាម លោក Nguyen Thanh Hoa បានចួលរួមសន្និសីទលើក
នេះ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី Nguyen Thanh Hoa បានចែករំលែកបណ្ដាការខំ
ប្រឹង ប្រែងនិងសមិទ្ធិដែលស្ថាប័ននានាចំណុះសហគមន៍វប្បធម៌-សង្គមរបស់វៀត
ណាម ទទួលបានក្នុងការអនុវត្តផែនការមេរបស់ ASCC នាពេលថ្មីៗនេះ ក៏ដូចជា
ការអនវុត្ត បណ្ដាខ្លឹមសារអាទិភាពរបស់ ASCC ក្នុងឆ្នាំជាប្រធានរបស់មីយ៉ានម៉ា។
អនុរដ្ឋមន្ត្រី Nguyen Thanh Hoa បានសង្កត់ធ្ងន់ថា៖ អាស៊ានត្រូវសម្រេចខ្លឹមសារ
របស់សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីអំពីបំរ៉ែបំរួលអាកាសធាតុនិងខ្លឹមសាររបស់
ពង្រាងឯកសារស្តីអំពីការជំរុញនិងការពារសិទ្ធិរបស់ពលករអន្តោប្រវេសយ៉ាងឆាប់ៗ
ជាដើម។ អនុរដ្ឋមន្ត្រី Nguyen Thanh Hoa ក៏បានស្នើរឲ្យបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន
ចូលរួមសកម្មក្នុងការ កសាងខ្លឹមសារវប្បធម៌សង្គមក្នុងក្របខ័ណ្ឌទស្សនៈសហគមន៍
អាស៊ានដំណាក់កាល ក្រោយឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ