វៀតណាមចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៨
|
វៀតណាមចូលរួមសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៨ (Image: VNA) |
(VOVworld) – សន្និសីទដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ៨ (ASEP លើកទី ៨) ដោយ
ប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការជំរុញការសន្ទនាអាស៊ី-អឺរ៉ុប កំណើនចីរភាព និងរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជាង” បានបើកជាផ្លូការ នាថ្ងៃទី
៧ តុលា នៅរដ្ឋធានី Roma របស់អ៊ីតាលី។ ថ្លែមតិក្នុងសម័យពិភាក្សាដោយប្រធានបទ “រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ប្រធានគណៈកម្មាធិការនៃរដ្ឋសភាវៀតណាម
លោក Nguyen Van Giau បានសង្កត់ធ្ងន់ទៅលើដំណើរការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញនៅប្រទេសជាច្រើន ក្នុងនោះមានវៀតណាម ដើម្បីផ្តោតទៅលើ តួនាទីសំខាន់របស់រដ្ឋសភាចំពោះការងារគ្រប់គ្រងខឿនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វៀតណាមអំពាវនាវបណ្ដាប្រទេសជាសមាជិករបស់ ASEP ជំរុញយន្តការសហប្រតិ
បត្តិការ ចែករំលែកបទពិសោធន៍ បង្កើតយន្តការសន្ទនារវាងសភាឲ្យបានខ្លាំងក្លាថែម
ទៀត រួមចំណែកក្នុងការពង្រឹកស្ថានភាពសេដ្ឋកិច្ច-ហិរញ្ញវត្ថុនៅប្រទេសនិមួយៗ។ ក្នុងតួនាទីជាអ្នកវាគ្មិនសំខាន់នៅសម័យពិភាក្សាអំពី “ការអភិវឌ្ឍន៍ចីរភាពនិងហរិញ្ញវត្ថុ នៅប្រទេសនិមួយៗ” រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក
Cao Duc Phat បានចែករំលែកបណ្ដាបទពិសោធន៍របស់វៀតណាមអំពីការអភិវឌ្ឍន៍ កសិកម្មក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ទៅលើការសាកល្បងធំ
ចំនួន ២ នៃផ្នែកកសិកម្មវៀតណាមគឺត្រូវលើកកំពស់ការប្រកួតប្រជែងដើម្បី
សមាហរណកម្ម ដ៏ស៊ីជំរៅថែមទៀតនិងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី Cao Duc Phat ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្ត
ជួយឧបត្ថម្ភកសិកម្មរបស់វៀតណាមនាពេលខាងមុខដើម្បីវៀតណាមអនុវត្តគោល
ដៅអភិវឌ្ឍន៍កសិកម្មចីរភាព នាពេលអនាគត។ នៅខាងក្រៅសន្និសីទ ASEP លើក
ទី ៨ រដ្ឋមន្ត្រី Cao Duc Phat បានដំណើរការកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម
ស្បៀងអាហារនិងរុក្ខកម្មអ៊ីតាលី លោក Maurizio Martina ដើម្បីពិភាក្សាអំពីការចុះ
ហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការជាក់ស្តែងខាងកសិកម្មសុវត្ថិភាព
អានាម័យម្ហូបអាហារនិងពាណិជ្ជកម្មកសិផល ជាដើម៕