វៀតណាមចូលរួមសន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី១
|
វៀតណាមចូលរួមសន្និសីទប្រធានរដ្ឋសភាអាស៊ី-អឺរ៉ុបលើកទី១ |
(VOV)_នាថ្ងៃទី១៩ មេសា នៅទីក្រុង Moscow (ប្រទេសរុស៊្សី) បានប្រព្រឹត្តទៅ
សន្និសីទ ប្រធានរដ្ឋសភា នៃបណ្ដាប្រទេសអាស៊ី-អឺរ៉ុប លើកទី១ ដោយប្រធានបទ៖
កិច្ចសហប្រតិបត្តិការអន្តរទ្វីប ដើម្បីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់
អាស៊ី-អឺរ៉ុប ក្នុងសតវត្ស៍ទី២១។
ដំណាងអោយរដ្ឋសភាវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោក Uong
Chu Luu បានឧទ្ទេសនាមអំពីស្ថានភាពវៀតណាម អំពីគោលនយោបាយកិច្ចការ
បរទេសរបស់ប្រទេសជាតិ។ ស្ដីអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដារដ្ឋ
សភា អាស៊ី-អឺរ៉ុប អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានលើកឡើងបញ្ហា
មួយចំនួន ដែលក្នុងនោះ មានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៣ គឺ
៖នយោបាយសេដ្ឋកិច្ច និងវប្បធម៌-សង្គម។
“ វៀតណាមអះអាងនូវការរួមដំណើរជាមួយការតភ្ជាប់អាស៊ី-អឺរ៉ុប។ វៀត
ណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗក្នុងតំបន់ ដើម្បី
ឆ្លងកាត់រាល់ការលំបាកសាកល្បង និងឆ្លៀតយកឱកាសនៃកិច្ចសហប្រតិបត្តិការ
អាស៊ី-អឺរ៉ុប ក្នុងទស្សវត្ស៍នាពេលខាងមុខ។”
បញ្ចប់ថ្ងៃធ្វើការដើមដំបូង អង្គសន្និសីទ បានអនុម័តទៅលើសេចក្ដីថ្លែង
ការណ៍រួម ១៧ខ ស្ដីអំពីបណ្ដាដំណោះស្រាយជាក់ស្ដែង ស្ដីអំពីការជំរុញទំនាក់
ទំនងសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភា ក្នុងតំបន់ លើវិស័យជាច្រើន។ ក្នុង
ថ្ងៃធ្វើការទីពីរ (ថ្ងៃទី២០មេសា) អង្គសន្និសីទ បានចូលរួមបណ្ដាសកម្មភាព
សិល្បះ ទេសចរណ៍ និងមានបណ្ដាជំនួបសន្ទនាទ្វេភាគីជាផ្លូវការ និងមិនផ្លូវការទៀតផង៕