វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក
|
វៀតណាមចូលរួមសន្និសីទមិនផ្លូវការរបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក |
(VOV)_នាថ្ងៃទី២៣ កញ្ញា នៅទីក្រុង New York (អាមេរិក)ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និ
សីទមិនផ្លូវការ រវាងបណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និងអាមេរិក។ នៅទីនេះ
បណ្ដារដ្ឋមន្ត្រីសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
អាស៊ាន-អាមេរិក និងត្រូវរក្សាកំណើនអភិវឌ្ឍន៍ទំនាក់ទំនងនេះ នាពេលខាងមុខ
នេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh សង្កត់ធ្ងន់ថា៖ រួមជាមួយដំណើរការកសាងសហគមន៍ អាស៊ាន
ជានិច្ចកាល់យកចិត្តទុកដាក់ចំពោះទំនាក់ទំនិងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិ
ស័យជាមួយដៃគូសំខាន់នានាដែលក្នុងនោះមានអង្គការសហប្រជាជាតិ និងអាមេរិក
ហើយស្នើអោយអាមេរិក ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភអាស៊ាន
ក្នុងវិស័យអាទិភាពមួយចំនួន។ លោកក៏បានស្នើថែមទៀតថា៖ អាស៊ាននិងដៃគូនា
នាត្រូវបន្តរួមវិភាគទានក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព
នាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត និងត្រូវគោរពច្បាប់អន្តរជាតិ៕