វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី៧
(VOV)_នាថ្ងៃទី ៧ ឧសភា នៅទីក្រុង Bandar Seri Begawan ប្រ៊ុយណេ បានប្រ
ព្រឹត្តទៅ សន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី៧ ( ADMM-7)។ គណះប្រ
តិភូវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួង
ការ ពារប្រទេសវៀតណាម បានអញ្ជើញចូលរួមសន្និសីទ។ ថ្លែងមតិនៅទីនេះ នាយ
ឧត្តមសេនីយ៍Phung Quang Thanh បានសង្កត់ធ្ងន់ថា÷ នាបច្ចុប្បន្ន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៅតែជានិន្នាការស្នូល។ អាស៊ានត្រូវការបង្កើន
សាមគ្គី ភាព កិច្ចសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿងរួម ដែលក្នុងនោះត្រូវយក
ចិត្ត ទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយចិននិងអាមេរិក ជាប្រទេសមានខឿន សេដ្ឋកិច្ចធំបំផុតលើទូទាំងពិភពលោក ដែលមានឥទ្ធិពលដល់ស្ថានភាពសន្តិសុខក្នុង
តំបន់។ រដ្ឋមន្ត្រីPhung Quang Thanh ក៏បានចាត់ទុកថា÷ សភាពការណ៍នៅលើសមុទ្រ
ខាងកើត នៅតែស្ថិរភាព បណ្ដាកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រព្រឹត្តទៅយ៉ាងរសរវើក
ប៉ុន្តែ នៅមានបញ្ហាស្មុគស្មាញផ្សេងៗ បង្កអស្ថិរភាព។ រដ្ឋមន្ត្រី Phung Quang Thanh
បានអះអាងថា÷ ទស្សនះរបស់វៀតណាមគឺដោះស្រាយជំលោះដោយសន្តិវិធី គោរព ច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២។
|
នាយឧត្តមសេនីយ៍ Phung Quang Thanh និងសមាជិកគណះប្រតិភូនៅសន្និសីទ(http://phungquangthanh.net/) |
ក៏នៅក្នុងបទថ្លែងមតិរបស់ខ្លួន នាយឧត្តមសេនីយ៍ Phung Quang Thanh បាននាំ ចេញដំណោះស្រាយសហប្រតិបត្តិការជាក់ស្ដែងមួយចំនួនដូចជា÷បណ្ដារដ្ឋមន្ត្រីបញ្ជា
ណែ នាំបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក រៀបចំការយាមល្បាត
រួមលើសមុទ្រ…។ល។
បទថ្លែងមតិរបស់ រដ្ឋមន្ត្រី Phung Quang Thanh នៅសន្និសីទលើកនេះ ត្រូវបាន
បណ្ដា ថ្នាក់ដឹកនាំគណះប្រតិភូវាយតំលៃខ្ពស់។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី
ចាត់ទុកថា÷នេះគឺជាបទថ្លែងមតិគួរអោយចាប់អារម្មណ៍បំផុត ពោពេញទោដោយ
ទស្សនះ ស្មោះត្រង់ ស្ថាបនា និងមានបណ្ដាការផ្តួចផ្តើមគំនិតថ្មីអំពីកិច្ចសហប្រតិបត្តិ ការការពារប្រទេសជាក់ស្ដែង ដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕