វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីសុខាភិបាលនៃបណ្តាប្រទេសអាស៊ីស្តីពីការសុំានឹងថ្នាំផ្សះ

វៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីសុខាភិបាលនៃបណ្តាប្រទេសអាស៊ីស្តីពីការសុំានឹងថ្នាំផ្សះ - ảnh 1
គណៈប្រតិភូវៀតណាមនៅសន្និសីទ


(VOVworld)-នាថ្ងៃទី១៦មេសា សន្និសីទបណ្តារដ្ឋមន្ត្រីសុខាភិបាលស្តីពីការសុំា នឹងថ្នាំផ្សះក្នុងតំបន់អាស៊ី ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីតូក្យូប្រទេសជប៉ុន។ សន្និសីទនេះសំដៅចែករំលែកបទពិសោធន៍របស់ប្រទេសនានាក្នុងការប្រឆាំង​
ការសុំានឹងថ្នាំផ្សះ កំណត់ការទាក់ទង់ផ្ទាល់ និងរួមចំណែកកសាងផែនការជាតិ ពហុផ្នែកស្តីពីការសុំានឹងថ្នាំផ្សះ។​ថ្លែងមតិក្នុងសន្និសីទនេះ​រដ្ឋមន្ត្រីក្រសួងសុខា
ភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានសង្កត់ធ្ងន់ទៅលើការ សន្យារបស់វៀតណាមដែលរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍
អន្តរជាតិសំដៅត្រួតពិនិត្យប្រកបដោយប្រសិទ្ធិភាពអំពីបញ្ហាសុំានឹងថ្នាំផ្សះ។
បញ្ចប់សន្និសីទ តំណាងចូលរួមបានអនុម័តលើសេចក្តីថ្លែងការន៍តូក្យូស្តីពីការ
សុំានឹងថ្នាំ ផ្សះ សន្យាកសាងប្រព័ន្ធសុខាភិបាលដែលមានលទ្ធភាពទប់ទល់
ឆាប់រហ័ស ជម្រុញកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងសកលលោក។
ទន្ទឹមជាមួយគ្នា នោះ រួមសហការយ៉ាងស្អិតរមួតជាមួយស្ថាប័ននានារបស់
អ.ស.បនិងអង្គការអន្តរជាតិ នានាក្នុងកិច្ចការបង្ការប្រឆាំងការសុំានឹងថ្នាំផ្សះ សំដៅការពារសុខភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ