វៀតណាមចូលរួមសន្និសីទអង្គភាពអាជីវកម្ម CLMV នៅឥណ្ឌា
|
វៀតណាមចូលរួមសន្និសីទអង្គភាពអាជីវកម្ម CLMV នៅឥណ្ឌា(TTXVN) |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ចនិងស្រាវជ្រាវទីផ្សារនៅ
ឥណ្ឌា នាថ្ងៃទី ២២តុលា គណះប្រតិភូ គណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ
ដឹកនាំដោយលោកស្រី Nguyen Thi Hong អនុប្រធានគណះកម្មាធិការប្រជាជន បានចូលរួមកិច្ចប្រជុំ ពេញអង្គ ដោយប្រធានបទ៖សន្និសីទអង្គភាពអាជីវកម្មកម្ពុជា
-ឡាវ-មីយ៉ាន់ម៉ា- វៀតណាម នៅទីក្រុងNew Delhi (ឥណ្ឌា)។
ថ្លែងមតិនៅទីនេះ ប្រធានគណះប្រតិភូវៀតណាមលោកស្រីNguyen Thi Hong បានវាយតំលៃខ្ពស់ការផ្តើមគំនិតរៀបចំ សន្និសីទអង្គភាពអាជីវកម្មកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា- វៀតណាម នៅឥណ្ឌា ក្នុងកាលះទេសះដែល ទំនាក់ទំនងអាស៊ាននិងឥណ្ឌា ត្រូវបានលើកកំពស់ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ។ លោកស្រី Nguyen
Thi Hong បានអះអាងថា៖ដោយសារបណ្ដាអទិភាពអំពីទីតាំងភូមិសាស្ត្រ ហេដ្ឋារ
ចនាសម្ព័ន្ធ និងប្រភពធនធានមនុស្សដ៏សម្បូរ ពិសេសគឺបរិយាកាសនយោបាយ
សង្គម មានស្ថិរភាព ទីក្រុងហូជីមិញបាននិងកំពុងក្លាយទៅជាទីកន្លែងទាក់ទាញ
សំរាប់ បណ្ដាវិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគិនឥណ្ឌា។ លោកស្រី
Nguyen Thi Hong ក៏បានអញ្ជើញឥណ្ឌាចូលរួមផ្សារណាត់ទេសចរណ៍ប្រចាំឆ្នាំ ៖
៥ប្រទេស-ទីមកដល់តែមួយ នៅទីក្រុងហូជីមិញ រួមជាមួយបណ្ដាប្រទេសឡាវ
កម្ពុជា មីយ៉ាន់មា ថៃនិងវៀតណាម នាឆ្នាំ ២០១៤ ដើម្បីជំរុញការអភិវឌ្ឍន៍ ពហុ
បែបប្រភេទទេសចរណ៍តភ្ជាប់រវាងប្រទេសនានា៕