វៀតណាមចូលរួមសម័យប្រជុំប្រចាំឆ្នាំរបស់ ECOSOC
(VOV)_សម័យប្រជុំថ្នាក់រដ្ឋមន្ត្រីជាប្រចាំឆ្នាំ របស់ក្រុមប្រឹក្សារសេដ្ឋកិច្ច-
សង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) រួមជាមួយវេទិកាជួបសន្ទនាជាន់
ខ្ពស់អំពីការអភិវឌ្ឍន៍ចីរភាព ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១
កក្កដា នៅទីក្រុង New York អាមេរិក។ គណប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen The Phuong បានអញ្ជើញចូលរួមសន្និសីទ។
|
ទិដ្ខភាពនៃសម័យសន្ទនា ECOSOC នាខែកុម្ភៈឆ្នាំ២០១៤ (រូបថតៈ TTXVN) |
នៅទីនេះ លោក Nguyen The Phuong បានមានបទថ្លែងមតិដ៏សំខាន់
ចែករំលែកបទពិសោធន៍អនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ( MDGs) របស់វៀតណាម ជូនដំណឹងអំពីការផ្តួចផ្តើមគំនិតរបស់វៀតណាម ក្នុងការអភិ
វឌ្ឍន៍រូបសណ្ឋានកំណើនបៃតង រួមផ្សុំជាមួយការធានាសុខុមាលភាពសង្គម
ការពារបរិស្ថាន តាមទិសចីរភាព និងកាត់បន្ថយភាពក្រីក្រ។ ស្ដីពីដំណើការ
កសាងរបៀបវារះអភិវឌ្ឍន៍ ក្រោយពីឆ្នាំ ២០១៥ ប្រធានគណៈប្រតិភូវៀតណាម
បានស្នើ អង្គការសហប្រជាជាតិ ត្រូវយកចិត្តទុកដាក់ដោះស្រាយបណ្ដាការ
សាកល្បងរួម ដូចជា៖ ការធានាសន្តិភាព ស្ថិរភាព បង្កើនសមភាពសំរាប់ប្រ
ទេសកំពុងអភិវឌ្ឍន៍…លៗ អនុរដ្ឋមន្ត្រី Nguyen The Phuong បានអះអាងជា
ថ្មីម្តងទៀតថា៖ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្ម មានការទទួល
ខុសត្រូវចំពោះដំណើការនេះដែរ៕