វៀតណាមចូលរួម " ទិវាគ្រួសារអាស៊ាន" នៅញូយ៉ក អាមេរិក
(VOVWORLD) -នាថ្ងៃទី ១៩ សីហា គណៈប្រតិភូតំណាង អចិន្ត្រៃយ៍នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង ១០ ប្រចាំនៅ អង្គការសហប្រជាជាតិបានរៀបចំឡើងដ៏មហោឡារឹក " ទិវាគ្រួសារអាស៊ាន" នៅទីក្រុងញូវយ៉ក អាមេរិក។
វៀតណាមចូលរួម " ទិវាគ្រួសារអាស៊ាន" នៅញូយ៉ក អាមេរិក |
នាថ្ងៃទី ១៩ សីហា គណៈប្រតិភូតំណាង អចិន្ត្រៃយ៍នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង ១០ ប្រចាំនៅ អង្គការសហប្រជាជាតិបានរៀបចំឡើងដ៏មហោឡារឹក " ទិវាគ្រួសារអាស៊ាន" នៅទីក្រុងញូវយ៉ក អាមេរិក។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងគណៈប្រតិភូអចិន្រ្តៃយ៍នៃបណ្ដាប្រទេសអាស៊ាននានាប្រចាំនៅ អង្គការសហប្រជាជាតិនិយាយដោយឡែក និងបណ្ដាប្រទេសអាស៊ាននិយាយរួម។ ចួលរួមព្រឹត្តិការណ៍នេះ គណៈប្រតិភូតំណាង អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បាននាំមកដល់មហោស្រពនេះ បរិយាកាសប្រពៃណីដោយមានម្ហូបអាហារជាតិ និងល្បែងកម្សាន្ត ដោយទាក់ទាញបានការយកចិត្តទុកដាក់របស់គណៈប្រតិភូផ្សេងៗទៀត៕