វៀតណាម-ឆែកចេញសេចក្តីថ្លែងការណ៍រួម

វៀតណាម-ឆែកចេញសេចក្តីថ្លែងការណ៍រួម - ảnh 1
លោកប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបសម្តែងការគួរសមលោកប្រធានាធិតីសាធារណរដ្ឋឆែក


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក
Milos Zeman ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ឧសភា ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ​លោក Truong Tan Sang បានមាន ជំនួប
ពិភាគ្សាជាមួយលោក Milos Zeman ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Bohuslav
Sobotka ប្រធានរដ្ឋសភា Jan Hamacek និងប្រធានព្រឹទ្ធសភា លោក Milan Stech ។ ក៏ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានជួបសំណេះ សំណាលជាមួយ
តំណាងសហគន៍ជនវៀតណាមនៅឆែកផងដែរ។ នៅក្នុងបណ្តាជំនួប  ថ្នាក់ដឹក
នាំវៀតណាមនិងឆែក បានសម្តែងនូវការពេញចិត្តចំពោះការផ្លាស់ ប្តូរគណៈប្រ
តិភូជាន់ខ្ពស់ជាប្រចាំ ហើយចាត់ទុកថា ប្រការនេះ បានបង្ហាញនូវការ ប្តេជ្ញា
នយោបាយ និងការខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុង​ការបង្កើនថែមទៀត ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរ ក៏
បាន អះអាងថា ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ការងារ
ស្វែងរក ទីផ្សារ ឱកាសវិនិយោគផងដែរ។ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នា
បន្តរួមចំណែក សម្រាប់កិច្ចការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភព
លោក ដោះស្រាយ ជំលោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ។ ថ្នាក់
ដឹកនាំនៃភាគីទាំងពីរក៏បានសម្តែងនូវការគាំទ្រចំពោះការសម្រេចកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីវៀត ណាម-EU (FTA)យ៉ាងឆាប់ៗ។

        ក្នុងឱកាសនេះដែរ លោក Truong Tan Sang បានអញ្ជើញលោក Milos Zeman មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងពេលវេលាសមស្រប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ