|
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់
គណៈបក្សកុម្មុយនីស្ត Czech-Morava (រូបថត៖VOV) |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែក
នាព្រឹកថ្ងៃទី១១ មេសា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញជួបសន្ទនាជាមួយប្រធានគណៈ
បក្សកុម្មុយនីស្ត Czech-Morava និងជាអនុប្រធានសភាជាន់ទាបលោក Voj Tech
Fillip។នៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់
ចំពោះការគាំទ្ររបស់គណៈបក្សកុម្មុយនីស្ត Czech-Morava សំរាប់គោលជំហររបស់
សភានិងរដ្ឋាភិបាលឆែកក្នុងការបង្កើនទំនាក់ទំនងជា មួយវៀតណាម។លោកស្រី
Nguyen Thi Kim Ngan សង្កត់ធ្ងនថា វៀតណាម យកចិត្តទុកដាក់ពិសេសដល់ការ
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយមិត្តភក្តិ
ប្រពៃណីនៅតំបន់អឺរ៉ុប ក្នុងនោះមាន សាធារណៈរដ្ឋឆែក ព្រមទាំងគាំទ្រការបង្កើន
ទំនាក់ទំនងរវាងបក្សកុម្មុយនីស្ត វៀតណាមនិងគណៈបក្សកុម្មុយនីស្ត Czech-
Morava ដោយចាត់ទុកនេះជា កាណាល់ទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីដ៏
សំខាន់និងជាទ្រព្យសម្បត្តិដ៏ ថ្លៃថ្លារវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនីស្ត Czech-Morava លោក Voj Tech Fillip
សង្កត់ធ្ងន់ថា នាពេលខាងមុខនេះនឹងប្រព្រឹត្តទៅដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់
ប្រធានាធិបតីឆែកនៅវៀតណាម។ព្រឹត្តិការណ៍នេះនឹងបើកចេញទិសដៅថ្មីក្នុង
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
|
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមនានានៃសាធារណៈរដ្ឋឆែក (រូបថត៖VOV) |
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាសេដ្ឋកិច្ចឆែក សមាគម Top Czech
១០០ និងអង្គភាពអាជីវកម្មស្រាបៀរឆែក។នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan ចាត់ទុកថា នេះជាអង្គភាពដ៏សែនសំខាន់ដើម្បីជំរុញទំនាក់
ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។លោកស្រីប្រធាន
រដ្ឋសភាមានគោលបំណងថា អង្គភាពពោលខាងលើនឹង អំពាវនាវឲ្យសហគ្រាស
ឆែកមកវិនិយោគសហប្រតិបតិ្តការផលិតកម្មនិងធ្វើអាជីវកម្មនៅវៀតណាម។
អនុប្រធានសភាសេដ្ឋកិច្ចឆែកលោក Borivoj Minar អះអាងថា បណ្ដាសហ
គ្រាសឆែកត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិត
កម្មមុខទំនិញដែលឆែកមានឧត្តមភាព។មជ្ឈដ្ឋានសហគ្រាសឆែកមានគោល
បំណងថា វៀតណាមនឹងជាស្ពានតភ្ជាប់រវាងឆែកជាមួយទីផ្សារផ្សេងទៀតនៅ
ក្នុងតំបន់អាស៊ី៕