វៀតណាមឆ្ពោះទៅរកខឿនសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល
(VOVWORLD) - កិច្ចប្រជុំនិងពិព័រណ៍អន្តរជាតិអំពីសុវត្ថិភាព សន្តិសុខបណ្ដាញអ៊ីនធឺណិត វៀតណាម ឆ្នាំ២០១៩ (Vietnam Security Summit 2019) ត្រូវបានរៀបចំឡើងនា ថ្ងៃទី១៧ ខែមេសា នៅរដ្ឋធានីហាណូយ ដោយនាយកដ្ឋានសុវត្ថិភាពព័ត៌មាន សហការជាមួយសមាគមន៍អ៊ីនធឺណិតវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន IEC។
រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV5) |
ក្រោមប្រធានបទ “សុវត្ថិភាព សន្តិសុខបណ្ដាញអ៊ីនធឺណិតក្នុងដំណើរការ ផ្ទេរប្ដូរឌីជីថល” កិច្ចប្រជុំនេះមានកិច្ចពិភាក្សាចំនួន៣ស្ដីពីស្ថានភាពជាក់ស្ដែងនៅ វៀតណាម បទពិសោធន៍អន្តរជាតិ និងដំណោះស្រាយលើកកំពស់កម្រិតសុវត្ថិ ភាពនិងសន្តិសុខបណ្ដាញអ៊ីនធឺណិត។ ថ្លែងនៅកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បានអោយដឹងថា៖
“ក្នុងឆ្នាំ២០១៩ វៀតណាមនឹងប្រកាសយុទ្ធសាស្ត្រផ្ទេរប្ដូរឌីជីថលជាតិ ដើម្បី កសាងខឿនសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។ ហើយសុវត្ថិភាពនិងសន្តិសុខ បណ្ដាញអ៊ីនធឺណិតគឺជាលក្ខខ័ណ្ឌនិងកត្តាគន្លឹះដើម្បីអនុវត្តន៍ការផ្ទេរប្ដូរឌីជីថលនេះប្រកបដោយជោគជ័យ។ តាមនោះយើងនឹងបង្កើតឡើងបរិយាកាសអ៊ីនធឺ ណិតប្រកបដោយសុវត្ថិភាពមួយដើម្បីអោយរដ្ឋាភិបាល សហគ្រាសនិងប្រជាជន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ដូចជាការដោះដូរឌីជីថលផងដែរ។ ពីតម្រូវការ នេះ យើងនឹងច្នៃប្រឌិតឡើងផលិតផលនិងសេវាកម្មអំពីសុវត្ថិភាពនិងសន្តិសុខ បណ្ដាញអ៊ីនធឺណិត ហើយអភិវឌ្ឍន៍សហគ្រាសសន្តិសុខបណ្ដាញអ៊ីនធឺណិត ដែលមានលំដាប់អន្តរជាតិផងដែរ។ ទន្ទឹមនឹងនោះ ធានាសុវត្ថិភាពសម្រាប់ ស្ថាប័នរដ្ឋាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ដោយមានលទ្ធភាពស្ដារ ឡើងវិញបន្ទាប់ពីត្រូវបានវាយប្រហារតាមបណ្ដាញ”។
ក្នុងឱកាសនេះ នាយកដ្ឋានសន្តិសុខព័ត៌មាននៃក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀត ណាមបានបង្ហាញសម្ព័ន្ធភាព “ដោះស្រាយកូដព្យាបាទនិងបង្ការប្រឆាំង នឹងការវាយប្រហារតាមបណ្ដាញ” រវាងនាយកដ្ឋានសន្តិសុខព័ត៌មាន សមាគមន៍ សុវត្ថិភាពព័ត៌មានវៀតណាម សម្ព័ន្ធក្រុមហ៊ុន VNPT សម្ព័ន្ធក្រុមហ៊ុន Viettel សម្ព័ន្ធក្រុមហ៊ុន BKAV សម្ព័ន្ធក្រុមហ៊ុន FPT និងសម្ព័ន្ធក្រុមហ៊ុន CMC៕