វៀតណាមជាកន្លែងដែលមានតម្លៃសមរម្យបំផុតក្នុងពិភពលោកសម្រាប់ជនបរទេស
(VOVWORLD) - នេះក៏ជាឆ្នាំទីបួនជាប់ៗគ្នា ដែលវៀតណាមជាប់ចំណាត់ថ្នាក់លេខមួយក្នុងលក្ខណៈវិនិច្ឆ័យនេះ។
ជនបរទេសដើរទិញទំនិញក្នុងពិព័រណ៍មួយក្នុងប្រទេសវៀតណាម (រូបថត៖ Van Ty/TTXVN) |
យោងតាមរបាយការណ៍របស់ Expat Insider ២០២៤ ការស្ទាបស្ទង់មតិជនបរទេសដ៏ធំបំផុតមួយរបស់ពិភពលោកដែលធ្វើឡើងដោយ InterNations ដែលថា វៀតណាមគឺជាប្រទេសមានតម្លៃសមរម្យបំផុតក្នុងពិភពលោកសម្រាប់ជនបរទេស ដោយជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមទីមកដល់ទាំង ៥៣ កន្លែង នៅពេលនិយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ នេះក៏ជាឆ្នាំទីបួនជាប់ៗគ្នា ដែលវៀតណាមជាប់ចំណាត់ថ្នាក់លេខមួយក្នុងលក្ខណៈវិនិច្ឆ័យនេះ។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយនាថ្ងៃទី ៨ ខែកក្កដា ក្រៅពីចំណាត់ថ្នាក់លេខ ១ លើហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្នុងចំណោមទីមកដល់ទាំង ៥៣ វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ១៤ ទាក់ទងនឹងលក្ខខណ្ឌការងារសម្រាប់ជនបរទេស (ដូចជា អនាគតការងារ ប្រាក់បៀវត្សរ៍ និងសន្តិសុខការងារ) ចំណាត់ថ្នាក់ទី ២៩ លើសេវាកម្មសំខាន់ៗសម្រាប់ជនបរទេស ដូចជាការរស់នៅបែបឌីជីថល លំនៅដ្ឋាន និងភាសា និងលំដាប់ទី ៤០ សម្រាប់គុណភាពជីវិត។
ក្នុងចំណោមក្រុមជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម ចំនួន ៨៦% បានវាយតម្លៃថា ចំណាយនៃជីវភាពរស់នៅនៅទីនេះក្នុងកម្រិតល្អ ៤០% ខ្ពស់ជាងមធ្យមភាគនៃប្រទេសជុំវិញពិភពលោកដែលបានឆ្លងការស្ទង់មតិ។ ទន្ទឹមនឹងនោះ ចំនួន ៦៥% បានឲ្យដឹងថា ពួកគេពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅក្នុងប្រទេសវៀតណាម ដែលខ្ពស់ជាងមធ្យម ភាគចំនួន ៥៤% នៃបណ្តាប្រទេសជុំវិញពិភពលោកដែលបានស្ទង់មតិ។ លើសពីនេះ កម្រិតពេញចិត្តការងារជារួមរបស់ជនបរទេសនៅវៀតណាមក៏មានកម្រិតខ្ពស់ផងដែរ៕