វៀតណាមជាគំរូល្អរួមចំណែកសកម្មទៅក្នុងជោគជ័យនិងការអភិវឌ្ឍន៍រួមរបស់ IPU
(VOVWORLD) -ក្នុងឱកាសចូលរួមមហាសន្និ បាតសហភាពអន្តរសភាពិភពលោកលើកទី ១៣៧ (IPU-137) និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី១៤តុលា (តាមម៉ោងតំបន់) នៅ ទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធាន IPU លោក Saber Chowdhurry
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធាន IPU លោក Saber Chowdhurry |
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភា វៀតណាម សន្យា រួមជាមួយ IPU និងសភានៃប្រទេសនានា ផ្តល់អាទិភាពទៅក្នុងការអភិវឌ្ឍន៍ និរន្តរភាពដោយរួមបញ្ចូលគោលដៅអភិវឌ្ឍន៍និរន្តរភាព (SDGs) ទៅក្នុងបណ្តាកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រីឯខ្លួនវិញ ប្រធាន IPU លោក Saber Chowdhury បាន វាយតម្លៃថា ក្នុងពេលកន្លងទៅ IPU និងរដ្ឋសភាវៀតណាមជានិច្ចកាល សហការ យ៉ាងជិតស្និទ្ធនិងនាំមកលទ្ធផលល្អប្រសើរជាច្រើន ព្រមទាំងសង្កត់ធ្ងន់ថា ជាសមាជិក មានការទទួលខុសត្រូវរបស់ IPU វៀតណាមជាគំរូក្នុងការអនុវត្តរាល់សេចក្តីសម្រេច របស់មហាសន្និបាត IPU រួមចំណែកសកម្មទៅក្នុងជោគជ័យ ដើម្បីការរីកចំរើនរួមរបស់ IPU។ ប្រធាន IPU ជឿជាក់ថា ទំនាក់ទំនងយ៉ាងល្អប្រសើររវាង IPU ជាមួយវៀតណាម នឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕