វៀតណាមជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគបៃតង និងការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - នាថ្ងៃទី ៣០ មិនា វេទិកាវិនិយោគវៀតណាមដោយប្រធានបទ “យុគសម័យថ្មីនៃការផ្លាស់ប្តូរឌីជីថល និងបៃតង” បានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ (អង់គ្លេស) សំដៅជំរុញការវិនិយោគបរទេសនិយាយរួម និងការវិនិយោគរបស់អង់គ្លេសចូលមកវៀតណាមនិយាយដោយឡែកក្នុងបរិបទដែលប្រទេសជាតិបានបើកទ្វារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩។
វៀតណាមជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការវិនិយោគបៃតង និងការផ្លាស់ប្តូរឌីជីថល - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh (រូបថត៖ VNA)

ក្នុងវេទិកានេះ ប្រតិភូបានធ្វើការពិភាក្សាអំពីសក្កានុពលវិនិយោគបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតងនៅវៀតណាមក៏ដូចជាឱកាសសម្រាប់សហគ្រាសវៀតណាមទទួលបានប្រភពហិរញ្ញវត្ថុពីអង់គ្លេសសម្រាប់បណ្ដាគម្រោងអភិវឌ្ឍន៍បៃតង។

វាយតំលៃអំពីសក្ដានុពលរបស់វៀតណាមក្នុងការអភិវឌ្ឍការផ្លាស់ប្ដូរឌីជីថ - ប្រធានបទសំខាន់មួយនៃវេទិកា អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានវាយតម្លៃថា ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយទៅជាប្រទេសផ្លាស់ប្ដូរឌីជីថលយ៉ាងឆាប់រហ័ស។ លោកបានអះអាងថា ក្រៅពីការអភិវឌ្ឍការទូទាត់តាមអនឡាញនោះ នារយៈពេលកន្លងទៅក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាច្រើនក៏បានចូលរួមក្នុងវិស័យនេះផងដែរ។ វៀតណាមមានទំនុកចិត្ត ឆ្ពោះទៅរកគោលដៅផ្លាស់ប្ដូរឌីជីថលយ៉ាងជាក់ស្ដែងនាពេលខាងមុខ។

ទាក់ទងនឹងសក្ដានុពលនៃការអភិវឌ្ឍប្រភពថាមពលបៃតង និងប្រកបដោយនិរន្តរភាពរបស់វៀតណាម - ប្រធានបទសំខាន់មួយទៀតនៅវេទិកា អនុរដ្ឋមន្ត្រី Tran Quoc Khanh បានសង្កត់ធ្ងន់ថា អាកាសធាតុ និងសណ្ឋានដីរបស់វៀតណាមធ្វើឱ្យថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនី និងថាមពលព្រះអាទិត្យមានយថាទស្សន៍វិនិយោគគួរឲ្យទាក់ទាញ។ លោកបានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសអាចក្លាយទៅជាវិនិយោគិនជួរមុខនៅវៀតណាមជាមួយបណ្ដាគម្រោងអំពីការផ្លាស់ប្ដូរឌីជីថល និងការអភិវឌ្ឍថាមពលបៃតង និងស្អាត ហើយវិស័យទាំងនេះកាន់តែមានសារសំខាន់ និងជះឥទ្ធិពលយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍន៍របស់ប្រទេសនានានៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ