វៀតណាមជាគោលដៅល្អសម្រាប់ការវិនិយោគ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Tran Luu Quang បានទទួលជួបនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន LEGO លោក Carsten Rasmussen ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។

វៀតណាមជាគោលដៅល្អសម្រាប់ការវិនិយោគ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន LEGO លោក Carsten Rasmussen។ (រូបថត៖ VNA)
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ពិសេសចំពោះគម្រោងរោងចក្រ LEGO នៅខេត្ត Binh Duong មិន ត្រឹមតែដោយសារវាមានចំនួនទុនវិនិយោគដ៏ធំប៉ុណ្ណោះទេ ថែមទាំងស្របតាមនិន្នាការ អភិវឌ្ឍន៍រួមរបស់ពិភពលោក និងជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់វៀតណាម ក្នុងការសម្រេចបាននូវការសន្យារបស់ខ្លួននៅ COP26 ទៀតផង។ យោងតាមលោក ឧបនាយករដ្ឋមន្ត្រី គម្រោងរោងចក្រ LEGO នឹងក្លាយជាគំរូឆ្នើមក្នុងការទាក់ទាញការ វិនិយោគពីបរទេសមកវៀតណាមនាពេលខាងមុខ ព្រោះគម្រោងនេះជាការចាប់ផ្តើម នៃនិន្នាការ និងវិធីសាស្រ្តផលិតកម្មបៃតងដែលវៀតណាមមានបំណងចង់បាន និង ពិភពលោកទាំងមូលកំពុងឆ្ពោះទៅ។
ចំណែកលោកនាយក Carsten Rasmussen បានថ្លែងអំណរគុណចំពោះការ គាំទ្រនិងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័ន និង ខេត្ត Binh Duong សម្រាប់សម្ព័ន្ធក្រុមហ៊ុន LEGO ក្នុងការអនុវត្តការសាងសង់រោងចក្រ LEGO នៅខេត្ត Binh Duong ។ នេះគឺជារោងចក្រទី ៦ និងជារោងចក្រអព្យាក្រឹតកាបូន ដំបូងគេនៅលើពិភពលោករបស់ LEGO។ លោក Carsten Rasmussen បាននិយាយ ថា សម្ព័ន្ធក្រុមហ៊ុន LEGO កំពុងសម្របសម្រួលជាមួយខេត្ត Binh Duong ដើម្បីសាង សង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់បម្រើដល់រោងចក្រនេះ។ តាមការគ្រោង ទុក រោងចក្រនឹងចូលដំណើរការនៅដើមឆ្នាំ ២០២៥ ហើយបើកសម្ពោធនៅខែមេសា។
អញ្ជើញចូលរួមក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាម លោក Nicolai Prytz បាននិយាយថា បន្ទាប់ពីក្រុមហ៊ុន LEGO បានបណ្តាក់ទុនសាង សង់រោងចក្រមួយដែលមានទុនវិនិយោគចំនួន ១ ពាន់លានដុល្លារអាមេរិកនៅ Binh Duong សម្ព័ន្ធក្រុមហ៊ុនដាណឺម៉ាកមួយទៀតគឺ Pandora (ជាម៉ាកយីហោគ្រឿងអលង្ការ ដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក) ក៏បានសម្រេចចិត្តវិនិយោគសាងសង់រោង ចក្រដោយមានតម្លៃ ១៥០ លានដុល្លារនៅខេត្ត Binh Duong។ ប្រការនេះបញ្ជាក់ថា វៀតណាមជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ