វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ
|
វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាលកំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ (VNP) |
Vovworld-វៀតណាមជាចំណុចភ្លឺមួយក្នុងការអនុវត្តដ៏ជោគជ័យមុនកាល
កំណត់នៃគោលដៅសហសវត្សដែលអង្គការសហប្រជាជាតិបានដាក់ចេញ។
នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ឆ្លើយសម្ភាសអ្នកយកព័ត៌មានក្នុងឱកាសវៀតណាមត្រូវ
បានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិ
(ECOSOC)។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា៖
“នេះក៏ជាការវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងសកម្មភាពនាពេលកន្លងទៅ
ដែលបានអនុវត្តដ៏ជោគជ័យគោលដៅសហសវត្ស។ វៀតណាមបានជ្រើសតាំងដូច្នេះ
បង្ហាញច្បាស់តួនាទីរបស់វៀតណាមនិងបណ្ដាប្រទេសអ.ស.បរងចាំមើលការរួម
ចំណែកសកម្មរបស់វៀតណាមក្នុងសកម្មភាពអំពីសេដ្ឋកិច្ចរៀបចំផែនការគោល
នយោបាយអំពីសេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិ។”
ជាមួយតួនាទីជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៥៤នៃក្រុមប្រឹក្សា
សេដ្ឋកិច្ចសង្គម ការទទួលខុសត្រូវរបស់វៀតណាមគឺរួមជាមួយសមាជិកនានា
ពិភាគ្សានិងនាំចេញផែនការដើម្បីប្រទេសទាំងអស់អនុវត្តគោលដៅអភិវឌ្ឍន៍
និរន្តរភាពដល់ឆ្នាំ២០៣០។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh
Minh បានសង្កត់ធ្ងន់ថា៖
“ចំពោះវៀតណាម បន្ទាប់ពីគណៈប្រតិភូនៃប្រធានរដ្ឋលោក Truong Tan Sang
ចូលរួមសម័យប្រជុំពិសេសរំលឹកខួបលើកទី៧០ទិវាបង្កើតអង្គការសហប្រជាជាតិក៏
ដូចជាអនុវត្តគោលដៅសហសវត្សនិងអនុម័តលើរបៀបវារៈដល់ឆ្នាំ២០៣០អភិវឌ្ឍន៍
និរន្តរភាពត្រូវប្រែក្លាយគោលដៅនោះចូលក្នុងយុទ្ធសាស្ត្រនិងផែនការជាតិដើម្បី
អនុវត្ត។ នាពេលខាងមុខ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសផ្សេងៗ
ក៏ត្រូវអនុវត្តផង៕”