វៀតណាមជាចំណុចស្នូលក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា

(VOVWORLD) - ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានសង្កត់ធ្ងន់ថា វៀត ណាមជាចំណុចស្នូលក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា។ វៀតណាមក្នុងឋានៈជាអ្នកសម្របសម្រួលទំនាក់ទំនងឥណ្ឌា-អាស៊ានចាប់ពីខែសីហាឆ្នាំ២០១៥មក បានជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែជិតស្និទ្ធថែមទៀត។
វៀតណាមជាចំណុចស្នូលក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា - ảnh 1ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish (រូបថត៖ TTXVN) 


ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹក ខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌានិងពិធីរំលឹកខួបលើកទី៦៩ឆ្នាំទិវាសាធារណៈ រដ្ឋឥណ្ឌាចាប់ពីថ្ងៃទី២៤ដល់ទី២៦ មករា នៅរដ្ឋធានីញូវដេលីនោះ ឯកអគ្គរដ្ឋទូត ឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានសង្កត់ធ្ងន់ថា វៀត ណាមជាចំណុចស្នូលក្នុងគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” របស់ឥណ្ឌា។ វៀតណាមក្នុងឋានៈជាអ្នកសម្របសម្រួលទំនាក់ទំនងឥណ្ឌា-អាស៊ានចាប់ពីខែសីហាឆ្នាំ២០១៥មក បានជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែជិតស្និទ្ធថែមទៀត។ ឯកអគ្គរដ្ឋទូត Parvathaneni Harish ឲ្យដឹងថា វៀតណាមនិងឥណ្ឌាមាន សក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ជាពិសេសក្រោយពីលើក កំរិតឡើងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំង២ ខំប្រឹងប្រែងដល់ឆ្នាំ២០២០នឹងនាំទំហំពាណិជ្ជកម្មឡើងដល់ទៅ១៥ពាន់លាន ដុល្លាអាមេរិក។ សហគ្រាសឥណ្ឌាជាច្រើនកំពុងស្វែងរកវិធានការបណ្ដាក់ទុន ចូលមកវៀតណាម ក្នុងវិស័យនានាដូចជា៖ ប្រេងឧស្ម័ន ថាមពលព្រះអាទិត្យនិង ខ្យល់ កសិកម្ម អណ្ដូងរ៉ែ និងទំនិញតម្បាញកាត់ដេរ។ កិច្ចសហប្រតិបតិ្តការដ៏ខ្លាំង ក្លាលើវិស័យសន្តិសុខការពារជាតិ ក៏ជាសសរទ្រូងក្នុងទំនាក់ទំនងដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំង២ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ