វៀតណាមជាចំណុចស្នូលយុទ្ធសាស្ត្រជួរមុខរបស់អាមេរិក


វៀតណាមជាចំណុចស្នូលយុទ្ធសាស្ត្រជួរមុខរបស់អាមេរិក - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានជួបសន្ទនាជាមួយព្រឹទ្ធសមាជិក Ben Cardin ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិកចំណុះគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា (ស្ថានទូវៀតណាមប្រចាំនៅអាមេរិក)

        Vovworld-ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១០និងទី១១ធ្នូ នៅអាមេរិក ឯកអគ្គរដ្ឋ​ទូត
​វៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh បានជួបសន្ទនា​ជា​មួយ​ព្រឹទ្ធ​
សមាជិក Ben Cardin ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វិកចំណុះ​គណៈ​កម្មាធិការ
​កិច្ចការបរទេសព្រឹទ្ធសភា លោក Steve Chabot ប្រធាន​អនុគណៈ​កម្មការ​អាស៊ី-
ប៉ាស៊ីហ្វិកចំណុះគណៈកម្មាធិការកិច្ចការបរទេសសភា​ជាន់ទាបនិងលោក Madeleine
Bordallo សមាជិកគណៈកម្មាធិការកំលាំង​យោធា​​និងធនធានធម្មជាតិ។ នៅបណ្ដា
ជំនួបសន្ទនា បណ្ដាសមាជិកសភា​អាមេរិកសុទ្ធតែវាយតំលៃខ្ពស់ក្របខ័ណ្ឌ​ដៃគូលើ
គ្រប់វិស័យរវាងប្រទេសទាំងពីរក៏ដូចជាសក្ដានុភាពអភិវឌ្ឍន៍នៃទំនាក់ទំនង​រវាង
អាមេរិកនិងវៀតណាមនាពេលខាងមុខ។ ជាមួយតួនាទីជាអ្នកតាម​ដានស្ថានភាព​
ដំបន់ បណ្ដាសមាជិកសភា​បាន​ចាត់ទុកថាអាស៊ី-ប៉ាស៊ីហ្វិកបន្តជាចំណុចស្នូល​
យុទ្ធសាស្ត្រជួរ​មុខរបស់​អាមេរិក ក្នុងនោះមានតួនាទីសំខាន់របស់ដៃគូដូចជាអាស៊ាន
​និងវៀតណាម។ បណ្ដាសមាជិកសភាបានសង្កត់ធ្ងន់ទៅលើទស្សនៈថារាល់ជំលោះ
​ដែនដីក្នុង​ដំបន់ត្រូវបានដោះស្រាយតាមរយៈសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ
​និង​គោលការណ៍ប្រព្រឹត្តរបស់ដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ