វៀតណាមជឿជាក់ថា ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅឥណ្ឌានឹងត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះ

(VOVWORLD) -  វៀតណាមតែងតែយកចិត្តទុកដាក់ តាមដានស្ថានភាព ក៏ដូចជា ត្រៀមជាស្រេចចែករំលែក គាំទ្ររដ្ឋាភិបាលនិងប្រជាជនឥណ្ឌាក្នុងគ្រាលំបាកនេះ។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងរាល់ការខិតខំប្រឹងប្រែងរបស់ដ្ឋាភិបាលឥណ្ឌា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងនិងមានស្ថេរភាពនាពេលឆាប់ៗនេះ។

វៀតណាមជឿជាក់ថា ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅឥណ្ឌានឹងត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ២៦ ខែមេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការវិវឌ្ឍន៍បច្ចុប្បន្ននៃជំងឺកូវីដ ១៩ នៅឥណ្ឌា និងវិធានការគាំពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា “យោងតាមព័ត៌មានពីស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ការរីករាលដាលនៃជំងឺកូវីដ - ១៩ នៅឥណ្ឌាមានការប្រែប្រួលខ្លាំងណាស់ បង្កការខាតបង់និង ផលប៉ះពាល់អវិជ្ជមាន ដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ វៀតណាមតែងតែយកចិត្តទុកដាក់តាមដានស្ថានភាព ក៏ដូចជា ត្រៀមជាស្រេចចែករំលែក គាំទ្ររដ្ឋាភិ បាលនិងប្រជាជនឥណ្ឌាក្នុងគ្រាលំបាកនេះ។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងនិងមានស្ថេរភាពនាពេលឆាប់ៗនេះ។

ទាក់ទិននឹងស្ថានភាពពលរដ្ឋវៀតណាមដែលកំពុងរស់នៅសិក្សានិងធ្វើការនៅឥណ្ឌា អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានបន្ថែមថា៖ នាពេលកន្លងមកនេះ ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាមប្រចាំនៅឥណ្ឌាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងប្រទេសនិងក្នុងប្រទេសសាមី ហើយក្រុមហ៊ុនអាកាសចរណ៍បានរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមជិត ១.០០០ នាក់ត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្ននេះមានពលរដ្ឋវៀតណាមប្រមាណ ១០០ នាក់កំពុងរស់នៅក្នុងប្រទេស ឥណ្ឌា។ ស្ថានបេសកម្មតំណាងរបស់វៀតណាមនៅឥណ្ឌាកំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរទាំងក្នុងប្រទេសនិងអាជ្ញាធរឥណ្ឌា ដើម្បីឃ្លាំមើលស្ថានការណ៍រាតត្បាតយ៉ាងជិតស្និទ្ធ រក្សាបណ្តាញទំនាក់ទំនងជាមួយពលរដ្ឋវៀតណាមនិងត្រៀមវិធានការចាំបាច់។ ក្នុងករណីដែលត្រូវការជំនួយឬមានព័ត៌មានអំពីជន ជាតិវៀតណាមដែលមានការលំបាក សូមទាក់ទងមកខ្សែទូរស័ព្ទគាំពារពលរដ្ឋនៃស្ថានទូតវៀតណាមនៅប្រទេសឥណ្ឌា តាមរយៈលេខ + ៩១-៧៣០៣-៦២៥-៥៨៨ ឬ ប៉ុស្តិ៍មេវិទ្យុទាក់ទងគាំពារពលរដ្ឋ តាមរយៈលេខ + ៨៤-៩៨១-៨៤៨-៤៨៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ