វៀតណាមជាដៃគូប្រពៃណីរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក

(VOVWORLD) - នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Alexander Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី  
វៀតណាមជាដៃគូប្រពៃណីរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក - ảnh 1វៀតណាមជាដៃគូប្រពៃណីរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក 

          នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Alexander Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី នាថ្ងៃទី២២វិច្ឆិកា ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣វិច្ឆិកា។

          នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើអោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលបានយកចិត្តទុកដាក់ដូចគ្នា និងស្នើអោយភាគីរុស្ស៊ី បន្តផ្តល់អាហារូបករណ៍ចំពោះវៀតណាមផងដែរ។

          រីឯ ឧត្តមសេនីយ៍ទោ Alexander Fomin បានអះអាងថា៖វៀតណាមជាដៃគូប្រពៃណីនិងសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ហើយរុស្ស៊ីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម។

          មុននោះ នៅទីក្រុងហាណូយ បានប្រារព្ធឡើងជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លើកទី៣ រវាងវៀតណាមនិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ