វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន

(VOVWORLD) - បរិមាណទំនិញនាំចេញរបស់កម្ពុជាទៅកាន់ វៀតណាមសម្រេចបានប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសនេះបាននាំចូលទំនិញពីវៀតណាមមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក។
វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងអាស៊ាន - ảnh 1ផលិតផលដែកសំណង់របស់ក្រុមហ៊ុន Viet Duc  (Vinh Phuc)។ រូបថត៖ Nguyen Trong Lich/VNA

ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ វៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុបជិត ៥០% នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់នេះ។

ក្នុងព្រឹត្តិបត្រដែលបានចេញផ្សាយកាលពីម្សិលមិញ (ថ្ងៃទី៨ ខែកក្កដា) គេហទំព័រអេឡិចត្រូនិករបស់កម្ពុជា sbm.news ដោយដកស្រង់ប្រភពពីព័ត៌មានពីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងអំឡុងពេលខាងលើនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេស នេះជាមួយវៀតណាមបានឈានដល់ ជាង ២,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ បរិមាណទំនិញនាំចេញរបស់កម្ពុជាទៅកាន់ វៀតណាមសម្រេចបានប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសនេះបាននាំចូលទំនិញពីវៀតណាមមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មនាប៉ុន្មានខែដើមឆ្នាំវៀតណាមមិនត្រឹមតែជាដៃគូធំបំផុតរបស់កម្ពុជាក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជាលើពិភពលោក បន្ទាប់ពីចិន និងអាមេរិក។

នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជានឹងឈានដល់ ១០,៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងឆ្នាំ ២០២១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ