វៀតណាមជាដៃគូសំខាន់បំផុតក្នុងចំណោមដៃគូសំខាន់របស់សហព័ន្ធរុស្ស៊ី
(VOVWORLD) -នាថ្ងៃទី ២៦ មិថុនានៅទីក្រុងម៉ូស្គូប្រទេស រុស្ស៊ីបានប្រព្រឹត្តិទៅសន្និសីទកាសែត និងសន្និសីទតុមូលក្រោមប្រធាន បទ៖ "ស្ថានភាពជាក់ស្ដែង និងយថាទស្សន៍នូវទំនាក់ទំនងរវាង រុស្ស៊ីនិងវៀតណាម"
វៀតណាមជាដៃគូសំខាន់បំផុតក្នុងចំណោមដៃគូសំខាន់របស់សហព័ន្ធរុស្ស៊ី |
នាថ្ងៃទី ២៦ មិថុនានៅទីក្រុងម៉ូស្គូប្រទេស រុស្ស៊ីបានប្រព្រឹត្តិទៅសន្និសីទកាសែត និងសន្និសីទតុមូលក្រោមប្រធានបទ៖ "ស្ថានភាពជាក់ស្ដែង និងយថាទស្សន៍នូវទំនាក់ទំនងរវាង រុស្ស៊ីនិងវៀតណាម" ក្នុងឱកាសដំណើរទស្សនិច្ចជាផ្លូការនៅសហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចាប់ពីថ្ងៃទី ២៨ មិថុនា ដល់ថ្ងៃទី ១ កក្ដដា។ នៅទីនេះ បណ្ដាអ្នកជំនាញការបានពិភាក្សាលើគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងរវាង រុស្ស៊ីនិងវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្រ្តយោធា និងកត្តាដែលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដើម្បីរួមចំណែកជំរុញថែមទៀតទំនាក់ទំនងដៃគូដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - សហព័ន្ធរុស្ស៊ី។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Evgheny Kobelev អ្នកស្រាវជ្រាវនិងវិភាគនយោបាយជាន់ខ្ពស់នៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានចាត់ទុកថាទំនាក់ទំនង រុស្ស៊ី - វៀតណាមគឺជាអាទិភាពចំបងមួយក្នុងគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅអាស៊ីរបស់ សហព័ន្ធរុស្ស៊ី។ តាមលោក Kobelev ថា ប្រទេសទាំងពីរជានិច្ចកាលមានទស្សនៈដូចគ្នាក្នុងបញ្ហាព្រឹត្ដិការណ៍អន្តរជាតិជាច្រើន ជាពិសេសគឺក្នុងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិក។
ស្ដីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច លោក Vladimir Mazyrinនាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ានចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុបចូលជាធរមានចាប់ពីខែតុឆ្នាំ ២០១៦ ហើយជាកម្លាំងចលកសំខាន់ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕