វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់វៀតណាមលើកនេះ មានអត្ថន័យធំធេងសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី; ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះនយោបាយសម្រាប់ទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
យោងតាមលោកស្រី Anna Kireeva សាស្ត្រាចារ្យរងផ្នែកបូព៌ាវិទ្យា នៅវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ សាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ (ក្រសួងការ បរទេសរុស្ស៊ី) ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបញ្ជាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយក្នុងកម្រិតខ្ពស់រវាងវៀតណាម និងរុស្ស៊ី ព្រមទាំងជាការបញ្ជាក់ឡើង វិញនូវការសន្យាលើការគោរពតាមគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី Kireeva បានសង្កត់ធ្ងន់ថា ឥឡូវនេះគឺជាពេលវេលាដ៏សំខាន់ដែល រុស្ស៊ីកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់ខ្លួន។ ក្នុងនោះ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ជាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមានសមត្ថភាពទាំងស្រុងដើម្បីនាំមកនូវកាលានុវត្តភាពដ៏ធំធេងសម្រាប់រុស្ស៊ីក្នុងវិស័យវិនិយោគទ្វេភាគី ផលិតកម្ម កសិកម្ម ឡូជីស្ទីក និងទេសចរណ៍ ជាដើម។ ផ្ទុយទៅវិញ រុស្ស៊ីអាចផ្តល់ឱ្យវៀតណាមនូវសមត្ថភាពជាច្រើនក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ការ សាងសង់ទីក្រុងឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ។
វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AA/TTXVN)
គួរឲ្យជម្រាបថា ដំណើរទស្សនកិច្ចនៅថ្ងៃទី ១៩ និង ២០ ខែមិថុនា ឆ្នាំ ២០២៤ គឺជាដំណើរទស្សនកិច្ចលើកទី ៥ មកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលលោក Putin ទៅទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិ ទី៥ កាលពីដើមខែឧសភាកន្លងទៅ។ លោកស្រីសាស្ត្រាចារ្យរង Kireeva បានសង្កត់ ធ្ងន់ថា ប្រការនេះបង្ហាញថាសម្រាប់រុស្ស៊ី វៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ក៏ដូចជាបញ្ជាក់ថា វៀតណាមជាអាទិភាពខ្ពស់ក្នុងគោលនយោបាយកិច្ចការបរទេស របស់រុស្ស៊ីជាទូទៅ មិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ