វៀតណាមជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគសំខាន់បំផុតរបស់អាហ្សង់ទីន
(VOVWORLD) - នាថ្ងៃទី២៧ តុលា ក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោកDo Thang Hai នៅរដ្ឋធានី Buenos Aires អនុ ប្រធានាធិបតីអាហ្សង់ទីនលោកស្រី Gabriela Michetti អះអាងថា វៀតណាមជា ដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគសំខាន់បំផុតរបស់ ប្រទេសអាមេរិកឡាទីននេះ។
លោកស្រី Michetti ស្នើឲ្យវៀតណាមបង្កើតឱកាស ដើម្បីសហគ្រាសនៃប្រទេសទាំង២សហការវិនិយោគ ធ្វើផលិតកម្មក្នុងវិស័យជា ច្រើន ក្នុងនោះមានវិស័យតម្បាញកាត់ដេរនិងកសិកម្ម។
រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីលោក Do Thang Hai បានស្នើឲ្យភាគីទាំង២សហការ យ៉ាងស្អិតរមួតដើម្បីស្វែងរកវិធានការនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ៣ពាន់៥រយពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧៕